Untitled 1

រ៉ាំ​បូ​មក​លើកទឹកចិត្ត Pacquiao ដល់​កន្លែង​ហាត់ មុន​ប៉ះ Jessie Vargas ក្នុង​ទីក្រុង Las Vegas

    ​Manny Pacquiao បានទទួល​ការលើកទឹកចិត្ត​ពី​តួ​សម្ដែង​ដ៏​ល្បី Sylvester Stallone (​តួ​រ៉ាំ​បូ​)  មុនពេល​ការប្រកួត​ជាមួយនឹង Jessie Vargas នៅ​ខែ​ក្រោយនេះ​។​

​    ​លោក Stallone ជា​តារា​ល្បី​ក្នុង​រឿង​វាយតប់​បាន​ទៅលេង​ជំរំ Pacman នៅ​កន្លែង​ហាត់ប្រាណ Wild Card ក្នុង​តំបន់ Hollywood និង​បាន​ផុស​រូបភាព​មួយ​ជាមួយនឹង​តារា​ប្រដាល់​ហ្វីលីពីន​នៅ​ថ្ងៃបុណ្យ​ហា​ឡូ​វីន​។​

​    ​Pacquiao ដែលជា​ព្រឹទ្ធសមាជិក​ហ្វីលីពីន មានការ​រីករាយ​យ៉ាង​ក្រៃលែង ដែល​តួ​រ៉ាំ​បូ​មើល​គាត់​កំពុង​ហាត់​សម​។ ដោយឡែក Pacquiao កំពុង​ត្រៀម​ការប្រកួត​ជាមួយនឹង Jessie Vargas ក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា​ខាងមុខនេះ ហើយ​តារា​ប្រដា​ល់វ័យ ៣៧ ឆ្នាំ​រូបនេះ​សង្ឃឹមថានឹង​អាច​បំបាក់​គូប្រកួត​ដូច​ឆ្នាំមុនៗ​ដែរ​។​

​    ​Pacquiao មកទល់ពេលនេះ​ឈ្នះ​ការប្រកួត ៥៨ ដង វាយ​សន្លប់​មុន​តង់ ៣៨ ដង ចាញ់ ៦ ដង និង​ស្មើ ២ ដង​។ ខណៈដែល Vargas ឈ្នះ​ការប្រកួត ២៧ ដង វាយ​សន្លប់ ១០ ដង ចាញ់ ១ ដង និង​មិនដែល​ស្មើ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់