adverise with khmeread 1

ប៉ូលិសបង្ហាញមុខ​ឃាតករ​ដែល​សម្លាប់​នារី​ម្នាក់​នៅផ្ទះ​សំណាក់ "​អូ​យេ​ស​" ជាផ្លូវការជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ

    ភ្នំពេញ ៖ ប៉ូលិស​កា​រិ​យ​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​បានធ្វើការ​បង្ហាញមុខ​ឃាតករ​ជាផ្លូវការកាលពី នៅ​ព្រឹក​ថ្ងៃទី​៣១ តុលា ឆ្នាំ​២០១៦​នេះ ដែល​សម្លាប់​នារី​ម្នាក់​យក​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះសំណាក់ "​អូ​យេ​ស​" កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅនេះ ជា​ករណី​ប្លន់​ក​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន។​

    លោក​វរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានឱ្យដឹងថា ក្រោយពី​ទទួលដំណឹង​ថា មាន​ករណី​ឃាតកម្ម​នោះ ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត​លើ​ករណី​ខាងលើនេះ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​សហការ​ជាមួយ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ខណ្ឌដូនពេញ ប៉ូលិស​នាយកដ្ឋាន​សន្តិ​សុខ​ផ្ទៃក្នុង​បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​ឃាតករ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    លោក អេង សោភា បាន​បន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ចាន់ សុភ័ក្ត្រ ហៅ​ពៅ អាយុ៣៨​ឆ្នាំ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ​។​

    ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ អាង វណ្ណា ហៅ​លី​លី ​អាយុ២២​ឆ្នាំ មុខរបរ បុគ្គលិក​ខារ៉ាអូខេ យីហោ ហេង​ហេង នៅ​ម្តុំ​ដេ​អិន មាន​ទីលំនៅ​ផ្ទះជួល​លេខ ១៦​សេ​-១៦​ដេ ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក។ ​សម្ភារៈ​ដែល​ត្រូវ​ជនសង្ស័យ​យកទៅ​រួមមាន ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក iPhone 6 Pul ពណ៌​មាស, ​ខ្សែក ១​ខ្សែ និង​កងដៃ​ចំនួន ៣​កង​។​

    លោក​បាន​បន្តទៀតថា នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល៤ ​និង​៤៥​នាទី​ល្ងាច មាន​ជនសង្ស័យ​ម្នាក់​អាយុ​ប្រហែល៣២​ឆ្នាំ បាន​ជិះ​ម៉ូតូឌុប​មក​ជួល​ផ្ទះសំណាក់ យីហោ អូ​យេ​ស ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៧ ផ្លូវ​លេខ​១៣២ ក្រុម​២០ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មក​ជួល​ដេក​មួយ​យប់ តម្លៃ ៨​​ ដុល្លារ​ថែមទាំង​បាន​បង់ប្រាក់​មុន​ទៀត។ ក្រោយមក ជនសង្ស័យ​បាន​យក​សោ​ទ្វារ​បន្ទប់​លេខ ២០​សេ ជាន់​ទី​៣ រួច​ក៏បាន​ដើរ​ឡើង​ទៅលើ​បាត់​។​

    លុះ​មកដល់​វេលា​ម៉ោង​ប្រហែល៥ ​និង​០៥​នាទី​ល្ងាច ស្រាប់​តែមាន​នារី​ម្នាក់ អាយុ​ប្រហែល២២​ឆ្នាំ បាន​ជិះ​ម៉ូតូឌុប​មក​ឈប់​មុខផ្ទះ​សំណាក់ "​អូ​យេ​ស​" រួច​បាន​ដើរ​ចូលមកក្នុង និង​បាន​សួរ​អ្នកទទួល​ភ្ញៀវ​រក​បន្ទ​ប់​លេខ ២០​សេ នៅពេល​សួរ​រួច នារី​រងគ្រោះ​បាន​ដើរ​ឡើង​ទៅលើ​បាត់​។​

    លុះដល់​ថ្ងៃទី​២៥ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង ១១​ព្រឹក អ្នករៀបចំ​បន្ទប់​បាន​ដើរទៅ​គោះទ្វារ​បន្ទប់ ដើម្បី​រៀបចំ​សម្អាត​បន្ទប់ តែ​មិនមាន​អ្នកណា​ឆ្លើយតប។ ​ពេលនោះ អ្នករៀបចំ​បន្ទប់​ក៏បាន​ដើរ​ចុះទៅ​ក្រោម ដើម្បី​យក​កូនសោ​បន្ទប់​មួយទៀត​យកទៅ​ចាក់​បើកទ្វារ​បន្ទប់ ស្រាប់តែ​ពេល​បើកទ្វារ​បន្ទប់​មក​ក៏​ឃើញ​នារី​រងគ្រោះ​ដេកស្លាប់​លើ​គ្រែ​បាត់ទៅហើយ រួច​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​នៅ​កន្លែងកើតហេតុ​៕​

បងស្រីជនរងគ្រោះ (សុំមិនបញ្ចេញឈ្មោះ)

adverise with khmeread

មតិយោបល់