adverise with khmeread Unnamed %283%29

ឃាត់​ចោរឆក់​កាបូប​ម្នាក់​នៅ​សង្កាត់​បឹង​ព្រលឹត

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ធ្លាប់​ឆក់​យ៉ាងសកម្ម​កន្លងមក ឥឡូវ​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ​នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​២៣២​ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ​តុលា​ ឆ្នាំ​២០១៦​ ត្រូវបាន​ប៉ូលិស​ខណ្ឌ​៧​មករា​វ៉ៃខ្នោះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ទេព ច័ន្ទ​វាសនា ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លខ​២៣ ​បេ​អឺ​០​ ផ្លូវ​លេខ​១១១ សងកាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ ​ដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក ​PCX​ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 1FZ-0999។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ហង់ ស៊ុន​ហៃ ភេទ​ស្រី ​អាយុ​៦២​ឆ្នាំ ​មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។ ​បាត់បង់​កាបូបស្ពាយ​មួយ​មាន​លុយ​ ៦០០​ ដុល្លារ​ និង​ចិញ្ចៀនពេជ្រ​១​វង់។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ម្នាក់ឯង​ភ្លាម​ត្រូវ​បាន​ស្ត្រី​រងគ្រោះ​ស្រែក​ចោរៗ ត្រូវបាន​កម្លាំង​ប៉ូលិស​បានចេញ​អន្តរាគមន៍​ដេញចាប់ និង​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង ហើយ​បញ្ជូនទៅ​ខណ្ឌ​សាកសួរ​យក​ចម្លើយ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​កន្លង​មក និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់