adverise with khmeread Goblin filming

តួ​ក្នុង​រឿង​ខ្មោចឆៅ​ដ៏​ល្បី​របស់​កូរ៉េ លោក Gong Yoo និង Kim Go Eun កំពុង​សម្ងំ​នៅ​កាណាដា​ជាមួយគ្នា​ថត​រឿង​ថ្មី​

    ​រឿង​ថ្មី​របស់​ទូរទស្សន៍ tvN រឿង Goblin បានចាប់ផ្ដើម និង​អ្នកគាំទ្រ​មានការ​រំភើប ខណៈដែល​តារា​ពេញនិយម​ទាំងពីរ​ត្រូវគេ​ប្រទះឃើញ​ថត​រឿង​ជាមួយគ្នា​នៅក្នុង​ប្រទេស​កាណាដា​។​

​    ​Gong Yoo និង Kim Go Eun ថ្មីៗ​នេះ​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកគាំទ្រ ខណៈដែល​រឿង​ថ្មី​របស់​អ្នក​ទាំងពីរ​រំពឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​។​

​    ​នៅក្នុង​រូបភាព​ផុស​ដោយ​អ្នកគាំទ្រ​ឃើញ​តារា​សម្ដែង​ទាំង​ពីររូប​ជួបគ្នា​នៅ​ទី​បញ្ចុះសព​មួយកន្លែង យ៉ាងណាមិញ​គេ​ពិបាក​នឹង​ស្គាល់​ថា​កន្លែង​នោះគេ​ហៅ​ឈ្មោះថា​តំបន់​អ្វី ដោយសារ​មិនមាន​របាយការណ៍​ច្បាស់លាស់​។​

​    ​រឿងនេះ​ផងដែរ ទំនងជា​ជួល​ប្រាក់​អស់​ច្រើន​លើ​តួ​សម្ដែង​ទាំងពីរ ខណៈដែល​រឿងនេះ​ថត​ដល់​ក្រៅប្រទេស​។ លោក Gong Yoo ជា​តារា​សម្ដែង​ដ៏​ជោគជ័យ​ក្នុង​រឿង Train to Busan ដោយមាន​ការចាប់អារម្មណ៍​ពី​សកលលោក ហើយ​ក៏បាន​បំបែក​កំណត់ Krean Box ក្នុងប្រទេស​កូរ៉េ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់