adverise with khmeread Liam thomas %281%29

ពិតជា​កំពូល​អ្នកកីឡា​តស៊ូ​មែន​! Liam Thomas របូត​ជើងសិប្បនិម្មិត​ហើយ​នៅ​ស៊ូ​លេង​ដល់ទី​បញ្ចប់​

    ​នេះ​ជា​វីដេអូ​បំផុសគំនិត​ដ៏​គួរឱ្យ​ស្ញើ​ច​សរសើរ​ជាទីបំផុត​!

​    ​កីឡាករ Cricket ពិការ​ជើង​សញ្ជាតិ​អង់គ្លេស​ឈ្មោះ Liam Thomas បានបញ្ជាក់​យ៉ាងច្បាស់​ថា មិនមាន​អ្វីដែល​អាច​នឹង​បញ្ឈប់​គាត់​បានឡើយ​ពី​ការបង្ហាញ​កាតព្វកិច្ច​របស់ខ្លួន​ស​ម្រា​ប់​ក្រុម Cricket ពិការ​របស់​អង់គ្លេស  ពេលដែល​ពួកគេ​បាន​ជួប​ប៉ា​គី​ស្ថាន ក្នុង​កម្មវិធី Twenty20 កាលពី​សប្តាហ៍​មុន​។​

​    ​កីឡាករ​រូបនេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ដ៏​ធំធេង និង​បំណងប្រាថ្នា​ក្នុងការ​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ដំណើរ​ប្រជែង​ពាន ICC Academy Dubai Invitational T20 ដោយ​ហក់​ផ្លុ​ង​ទៅ​ដី​ដើម្បី​បញ្ឈប់​គ្រាប់​បាល់​យ៉ាង​អំណត់​បំផុត​។​

​    ​បន្ទាប់ពី​គាត់​បាន​បញ្ឈប់​គ្រាប់​បាល់​ហោះ​ចេញពី​ខ្សែ​បន្ទាប់​ទីលាន ជើងសិប្បនិម្មិត​របស់ Thomas បាន​របូត​ចេញ ប៉ុន្តែ​រឿង​មួយ​នោះ​មិនអាច​បង្អាក់ដំណើរ​រប​ស់​គាត់​បានឡើយ​។ គាត់​បាន​គ្រប់គ្រង​ខ្លួនឯង​ក្នុង​ទាញយក​គ្រាប់​បាល់​ជាមួយនឹង​ជើង​ម្ខាង​របស់ខ្លួន និង​គប់​វា​ត្រឡប់​ទៅ​បង្គោល​ទី​បី​ដើម​ហៅថា Wicket  មុនពេល​ដែល​គាត់​ត្រឡប់​ទៅរក​ជើងសិប្បនិម្មិតរ​បស់​ខ្លួន​វិញ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់