adverise with khmeread 14876146 1162661940487346 340276906 o

Philippe Coutinho នាំមុខ Neymar ក្នុងនាម​ជា​កីឡាករ​ប្រេ​ស៊ី​ល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​អឺរ៉ុប​

    ​តើ​ហង្ស​ក្រហម Liverpool នឹង​ក្លាយទៅជា​គូប្រជែង​ដ៏​ធំ​ពិតប្រាកដ​មួយ​សម្រាប់​ដំណើរ​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ក្នុង​រដូវ​កាល​នេះ​?
​    ​
​    ​វា​បាន​ក្លាយទៅជា​ចុង​សប្តាហ៍​ដ៏​ល្អឥតខ្ចោះ​ដទៃ​ផ្សេងទៀត​សម្រាប់​ក្រុម​របស់លោក Jurgen Klopp ខណៈដែល​ពួកគេ​បាន​គ្របដណ្តប់​ការប្រកួត​ក្រៅ​ទឹក​ផ្ទះ ដោយ​ទទួលបាន​ជ័យជម្នះ​ទៅលើ Crystal Palace ក្នុង​លទ្ធផល ៤-២ នៅលើ​ទឹកដី Selhurst Park ។​

​    ​ជ័យជម្នះ​នេះ​បាន​រក្សា​លទ្ធភាព​ដល់ Liverpool ស្ថិតនៅ​ក្នុងចំណោម Arsenal និង Man City ឈរ​នៅលើ​កំពូល​តារាង EPL ។ ក្រុម​ទាំងបី​នេះ មាន​ពិន្ទុ​ចំនួន​២៣ ពី​ការប្រកួត​ចំនួន ១០​លើក ខណៈដែល​ក្រុម​ទាំងបី​នេះ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​បួន​គ្រាប់​ដូចៗ​គ្នា​ក្នុង​ការប្រកួត​ក្រៅ​ទឹកដី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​មាន​តារាបាល់ទាត់​ជាច្រើន​ដែល​បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួកគេ​សម្រាប់ Liverpool នៅលើ​ទឹកដី Crystal រួមជាមួយ​នឹង​តារា​ឆ្នើម​របស់​ប្រេ​ស៊ី​ល Philippe Coutinho ។​

​    ​ជាការ​ពិត Coutinho បច្ចុប្បន្ន បាន​វ៉ា​ដាច់​តារាបាល់ទាត់​ឆ្នើម Neymar របស់​អ្នក​មានបុណ្យ Barcelona ក្នុងនាម​ជា​កីឡាករ​ដែលមាន​ប្រសិទ្ធភាព​បំផុត សញ្ជាតិ​ប្រេ​ស៊ី​ល ស្ថិតនៅក្នុង​លី​ក​នានា​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​ក្រឡេកមើល​ស្ថិតិ​!

​    ​ខាងក្រោម​នេះ​ជា​ស្ថិតិ​នៃ​តារាបាល់ទាត់​កំពូលៗ​សញ្ជាតិ​ប្រេ​ស៊ី​ល​ដែល​លេង​នៅក្នុង​លី​ក​ធំៗ​ក្នុង​តំបន់​អឺរ៉ុប​៖
​    ​
​    ​១. Philippe Coutinho (Liverpool): ១០​ប្រកួត / ៤​គ្រាប់ / បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម ៤​គ្រាប់​

​    ​២. Neymar (Barcelona): ៨​ប្រកួត / ៤​គ្រាប់ / បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម ៣​គ្រាប់​

​    ​៣. Lucas (PSG): ១១​ប្រកួត / ៥​គ្រាប់​

​    ​៤. Felipe Anderson (Lazio): ៩​ប្រកួត / ១​គ្រាប់ / បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម ៤​គ្រាប់​

​    ​៥. Welthon (Pacos Ferreira): ៩​ប្រកួត / ៣​គ្រាប់ / បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម ២​គ្រាប់​

​    ​៦. Raffael (Borussia Monchengladbach): ៣​ប្រកួត / ២​គ្រាប់​៕    

adverise with khmeread

មតិយោបល់