adverise with khmeread 1

Crystal ២-៤ Liverpool ប៉ុន្តែ​ប្រិយមិត្ត​ក្នុង Twitter នាំគ្នា​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ធ្មេញ​របស់ Firmino

    ​ការដឹកនាំ​របស់លោក Jurgen Klopp កំពុង​ធ្វើឱ្យ​ប្រិយមិត្ត​ហង្ស​ក្រហម Liverpool ហោះហើរ​ពេញ​វេហា​!

​    ​Liverpool បាន​បង្កើត​កំណត់ត្រា​ដ៏​ល្អ​មួយ​ផ្សេងទៀត​ក្នុង​លទ្ធផល​ជ័យជម្នះ ៤-២ ក្រៅ​ផ្ទះ​ទៅលើ Crystal Palace កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ក្នុង​ការប្រកួត​មួយ​ដែល​ចាប់ផ្តើម​ក្នុង​ជំហាន​លឿនៗ​មួយ​ទំហឹង​។​

​    ​ហង្ស​ក្រហម​បាន​នាំមុខ​នៅ​បញ្ចប់​ការប្រកួត​តង់​ទីមួយ​ក្នុង​លទ្ធផល ៣-២ បន្ទាប់ពី​លទ្ធផល​មានការ​ប្រែប្រួល​ចុះឡើង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពេញ ៤៥​នាទី​ដំបូង​នៅឯ​ទឹកដី Selhurst Park ។​

​    ​James McArthur អាច​ស្វែងរក​គ្រាប់​បាល់​ពីរ​គ្រាប់​សម្រាប់ Crystal ខណៈដែល Emre Can, Dejan Lovren និង Joel Matip អា​ចរក​គ្រាប់​បាល់​សង​ទៅវិញ​ទៅ​សម្រាប់​ហង្ស​ក្រហម​។​

​    ​បន្ទាប់ពី​សម្រាក​តង់​ទីមួយ Liverpool អាច​ស្វែងរក​គ្រាប់​បាល់​បញ្ចប់​លទ្ធផល​ទាំងស្រុង​ក្នុងការ​ប្រកួត ខណៈដែល Jordan Henderson បាន​ប៉ះ​ទៅឱ្យ Roberto Firmino ហើយ​តារាបាល់ទាត់​ប្រេ​ស៊ី​ល​រូបនេះ​បានបញ្ចប់​គ្រាប់​បាល់​មួយ​នេះ​បាន​យ៉ាង​ល្អឥតខ្ចោះ​។​

​    ​បន្ទាប់ពី​ស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី Roberto Firmino បាន​ដោះអាវ​របស់ខ្លួន​ចេញ​ដើម្បី​បង្ហាញ​ដងខ្លួន​ដ៏​សិច​ស៊ី​របស់គាត់​។​

​    ​គាត់​ក៏បាន​ញញឹម​ស្ញេញ​នៅ​ចំពោះមុខ​កាមេរ៉ា​ផងដែរ ដើម្បី​បង្ហាញ​ពី​ធ្មេញ​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​។​

​    ​វា​គឺជា​រឿង​ត្រឹមត្រូវ​ដែល​និយាយថា Firmino មាន​ធ្មេញ​ពណ៌​ស​ដូច​គុជ​ខ្យង​ដ៏​គួរឱ្យ​អស់សំណើច​។​

​    ​ធ្មេញ​របស់គាត់​បានក្លាយ​ទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក​ក្នុង​បណ្តាញ​សង្គម Twitter !៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់