adverise with khmeread Unnamed %281%29

កីឡាពីរប្រភេទ​បាន​បញ្ចប់​ការប្រកួត​ មុនគេ​ មុនឯង ក្នុងព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១

    ភ្នំពេញ ៖ ប្រភេទ​កីឡា​ចំនួន​ពីរ គឺ​កីឡាវាយកូនឃ្លីលើតុ និង​កីឡា​តេ​ក្វាន់​ដូ នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ បានបញ្ចប់​មុនគេ កាលពី​ល​ម្សិលមិញ បន្ទាប់ពី​សម្រាំង​បាន​ម្ចាស់​ជ័យលាភី​លើ​គ្រប់​វិញ្ញាសា​ទាំងអស់ រួចរាល់​ហើយ ជាមួយនឹង​ពិធី​បិទ​ការប្រកួត និង​បំពាក់​មេដាយ​ជូន​ដល់​កីឡាករ កីឡាការិនី​ជ័យលាភី​។​

    យោងតាម​លទ្ធ​ផលរប​ស់​គណៈកម្មការ​បច្ចេក​ទេស​បានឱ្យដឹងថា កីឡាវាយកូនឃ្លីលើតុ​លើ​វិញ្ញាសា​វាយ​គូ​នារី កីឡាការិនី ហ៊ឹម សោភ័ណ និង ភូ ស៊ីវ​អ៊ី​ញ មកពី​ខេត្តកំពត​យកឈ្នះ ឡុង ស្រី​លក្ខ និង ឃុ​ម សឿន មកពី​ខេត្ត​ព្រះសីហនុ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ នី ស្រី​យ៉ា និង​យ៉ង់ រស្មី ពី​ខេត្តមណ្ឌលគិរី បាន​មេដាយ​សំរឹទ្ធ​។ 

    សម្រាប់​វិញ្ញាសា​វាយ​គូ​បុរស ណៃ សាវា​វ័យ និង​តាំង ហោ ពី​រាជធានី​ភ្នំពេញ បាន​មេដាយមាស ប៊ុន វិសាល និង​សារៈ ស៊ូ​ព្រីង ពី​ខេត្តកំពត បាន​មេដាយប្រាក់ អ៊ឹង ទី និង​តិច អ៊ួ​យ តំណាង​ខេត្តស្ទឹងត្រែង បាន​មេដាយ​សំរឹទ្ធ​។​

    ចំណែកឯ​ជ័យលាភី​កីឡា​តេ​ក្វាន់​ដូ រាជធានី​ភ្នំពេញ​ឈ្នះ​បាន​មេដាយមាស​លើ​វិញ្ញាសា​ប្រយុទ្ធ​នារី​ទម្ងន់​៤៩-៥៣​គីឡូក្រាម ដែល​រកបាន​ដោយ​កីឡាការិនី ចែម ចាន់​ធា​រី និង​លើ​វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​៦៨-៧៤​គីឡូក្រាម​ដែល​សម្រេចបាន​ដោយ​កីឡាករ វ៉ាន់ ឫទ្ធី​។ 

    សម្រាប់​វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​៥៨-៦៣​គីឡូក្រាម មេដាយមាស​បាន​ទៅលើ ទី ហេង​ច័ន្ទ ពី​ខេត្តមណ្ឌលគិរី​។ ក្រៅពីនេះ​ក៏មាន​ជ័យលាភី​លើ​វិញ្ញាសា​មួយចំនួន ទៀត​ដែរ​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ មាន​១៥​ប្រភេទ​កីឡា ដោយ​ប្រភេទ​កីឡា​វាយ​កូនឃ្លី លើ​តុ និង​តេ​ក្វាន់​ដូ​បានបញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​រង់ចាំ​ពី​ធី​ការប្រកួត​ជា​ផ្លូវការ នា​ថ្ងៃទី​៥​វិច្ឆិកា​រួមគ្នា​ទាំង អស់​ប៉ុណ្ណោះ​។ 

    ចំណែកឯ​ប្រភេទ​កីឡា​ជាច្រើន​ទៀត​កំពុងដំណើរការ​ប្រកួត​នៅឡើយ ខណៈ​ប្រភេទ​កីឡា​មួយ ចំនួន​ទៀត​នឹងត្រូវ​ដំណើរ​បើក​ការប្រកួត នា​ថ្ងៃទី​១​វិច្ឆិកា ស្អែក​នេះ​៕

adverise with khmeread

មតិយោបល់