adverise with khmeread Unnamed

កីឡា​វាយ​កូន​បាល់ ទេព​ឃុន​ណា -ITFJounior 2016 បញ្ចប់​ដោយ​ជោគជ័យ​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​យុវជន​អន្តរជាតិ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ Tep Khunnah Memorial Cup ITF Junior 2016 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២២ កន្លងមក​នោះបាន​បញ្ចប់​ដោយ​ជោគជ័យ​ហើយ កាលពី​ចុង​សប្តាហ៍ កន្លងទៅ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កីឡា​ជាតិ រាជធានី​ភ្នំពេញ​។​

    មានប្រសាសន៍​នៅក្នុង​ឱកាស​បិទ​ការប្រកួត​, លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡា​វាយ​កូន បាល់​កម្ពុជា​បានឱ្យដឹងថា ការធ្វើជា​ម្ចាស់ផ្ទះ​នេះ​មាន​ផលចំណេញ​ច្រើនណាស់ ព្រោះ​យើង​មានឱកាស​ដាក់ កីឡាករ​-​កីឡាការិនី​វ័យក្មេង​របស់​យើង​បាន​លេង​ច្រើន​។ 

    លោក​បន្តថា​បើទោះបី​យើង​មិនបាន​ឡើងទៅ​វគ្គ​បន្ត តែ​យើង​បានទទួល​នូវ​បទពិសោធន៍​ជាច្រើន​ពី​អត្ត​ព​លិ​ក​នៃ​បណ្ដាល​ប្រទេស​ផ្សេងទៀត ដែល​ចូលរួម​ប្រកួត ហើយ នៅ​ឆ្នាំក្រោយ​កម្ពុជា​នឹង​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​បន្តទៀត​។​

    អគ្គលេខាធិការ​រូបនេះ​បាន​អះអាងថា ការ ប្រកួត​នេះ​ពុំមាន​ប្រាក់រង្វាន់​ឡើយ ប៉ុន្តែ​វា​ជាការ​ប្រកួតប្រជែង​ដ៏​សំខាន់ ដើម្បី​ទទួលបាន​ពិន្ទុ​សម្រាប់​ចំណាត់ថ្នាក់​យុវជន​របស់​សហព័ន្ធ​វាយ​កូន​បាល់​អន្តរជាតិ ITF​។​

    សូមបញ្ជាក់ថា លទ្ធផល​ជ័យលាភី​លើ​វិញ្ញាសា​ឯកត្តជន​យុវនារី​កីឡាការិនី​ចិន​Wei Jia Ling ដណ្តើម បាន​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​សឹង្ហ​បូរី SEAH Charmaine Shi Yi ក្នុង​ពិន្ទុ ៧​ទល់​៦ និង ៦​ទល់​៣​។​

    វិញ្ញាសា​ឯកត្តជន​យុវជន ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​ហ្វីលីពីន Garcia Dalisay Drego បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី Koey ក្នុង​លទ្ធផល ៦​ទល់​២ និង​៦​ទល់​១​។​វិញ្ញាសា​វាយ​គូ​នារី ចំណាត់ ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី​ជប៉ុន Fukutokurisa ដែលជា​គូ​ជាមួយ Ichinoruma ដែល​យកឈ្នះ កីឡាការិនី Hseh Pei Ju មកពី​តៃប៉ិ ជា​គូ​ជាមួយ​កីឡាការិនី​សឹង្ហ​បូរី Seah–C ក្នុង​ពិន្ទុ ៧​ទល់​៦ និង​៦​ទល់​៣​។ 

    ចំណែកឯ ប្រភេទ​វិញ្ញាសា​វាយ​គូ​បុរស​វិញ​នោះ​កីឡាករ​ចិន Shen Ao និង Zeng Sida បាន​យកឈ្នះ​កីឡាករ​ឥណ្ឌា Bollipalli និង Ratakonda Sriwatsa ក្នុង​លទ្ធផល​៦ ទល់​៤ និង ៦​ទល់​២៕

adverise with khmeread

មតិយោបល់