adverise with khmeread Unnamed %281%29

ទ័ពជើងទឹក​ខ្មែរ ​និង​អាមេរិក​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ដល់​ថ្ងៃទី​៤ ​វិច្ឆិកា

    ព្រះសីហនុ ៖ នាវា​សហរដ្ឋអាមេរិក ១​ គ្រឿង ឈ្មោះ USNS MILLINOCKET (T-EPF-3) បាន​ចូល​ចត​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ  នៅវេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃទី៣១ ​តុលា ​ឆ្នាំ​២០១៦​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ផង​និងដើ​ម្បី​ធ្វើសមយុទ្ធ​លំ​ហាត់​ឆ្នាំ​២០១៦ រវាង​កង​ទ​ព័ជើ​ង​ទឹក​កម្ពុជា​និង​កង​ទ​ព័​ជើ​ង​ទឹក​សហរដ្ឋអាមេរិករ​ហូ​តដល់​ថ្ងៃទី​៤​វិច្ឆិកា​២០១៦​។​

    បើតាម​មន្ត្រី​កង​ទ័ពជើ​ង​ទឹក​កម្ពុជា​ថ្លែងថា ក្រោយ​បញ្ចប់​សមយុទ្ធ​លំ​ហាត់​ ​Carat​ រួមគ្នា នាវា​កង​ទ័​ព​ជើង​ទឹក​អាមេរិក​នេះ​ និង​បន្ត​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ដើ​ម្បី​ទស្សនកិច្ច​នៅ​កម្ពុជា រហូតដល់​ថ្ងៃទី​៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ទើប​ត្រឡប់​ទៅវិញ៕

adverise with khmeread

មតិយោបល់