adverise with khmeread Untitled 1

មន្ត្រីប៉ូលិស​ស្រុក​កៀនស្វាយ​រងគ្រោះ​ដល់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​

    ភ្នំពេញ ៖ មន្ត្រីប៉ូលិស​ម្នាក់​រងគ្រោះ​ដល់​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​នៅ​ថ្ងៃទី​៣០​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់មិញ នៅ​ចំណុច ចន្លោះ​គីឡូម៉ែត្រ​លេខ ១២-១៣ ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្ដាល​ឱ្យជនរងគ្រោះ​ឈ្មោះ សុខា មករា អាយុ​៣០​ឆ្នាំ ភេទ​ប្រុស អត្តលេខ ​58309 គឺជា​មន្ត្រីប៉ូលិស​ផ្នែក​សណ្ដាប់ធ្នាប់​ស្រុក​កៀនស្វាយ​បើ​ម៉ូតូ​ម៉ាក​ FZX ​ពណ៌​លឿង​ ពាក់ស្លាក​លេខ​ភ្នំពេញ​ 1CK-1709 បាន​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​១ ពី​ជើង​ទៅ​ត្បូង។​

    ប៉ូលិស​បន្តថា លុះដល់​ចំណុចកើតហេតុ​ក៏​បុក​ជាមួយ​ម៉ូតូ​ម៉ាក ​XR ​ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំពេញ ​1BA-9779 ​បើកបរ​ដោយ​ឈ្មោះ ហ៊ុន  ប្រុស ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​កំពង់ផែ ស្នាក់​នៅផ្ទះ​លេខ​៦០៩ ផ្លូវ​អង្គ​តា​មិញ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ របួសធ្ងន់​ដេកពេទ្យ​ឯកជន។​

    បច្ចុប្បន្ន សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​, ​ម៉ូតូ​ទាំង​២​យកមករក្សាទុក​នៅ​ខណ្ឌមានជ័យ៕

adverise with khmeread

មតិយោបល់