adverise with khmeread Untitled 1

ប៉ូលិស​ចាប់យកប្ដីកំខូចទៅណែនាំ​ម្តងហើយ មិនខ្ចីស្ដាប់ មកវិញលើសដើម! គំរាមសម្លាប់ថែមទៀត

    កណ្តាល ៖ មាន​ករ​ណ‌ី​អំពើ​ហិ​ង្សាក្នុង​គ្រួសារ​កើ​ត‌​ឡើង​នៅថ្ងៃ​ទី​៣១ ​តុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោ​ង‌​៦​ព្រឹក​នេះ នៅ​ចំណុច​ភូមិ​ស្វាយ​ដំណាក់ ឃ‌ុំ​ស្វាយ​រមៀត​ ស្រុ​ក‌​ខ្សា​ច‌់​កណ្ដា​ល‌ ខេ​ត្ត‌​កណ្ដា​ល‌ ដោយសារ​ប្តី​វាយ​ប្រពន្ធ​ច្រើនដង​ទ្រាំ​មិនបាន​ប្តឹង​ប៉ូលិស​ឱ្យ​វ៉ៃខ្នោះ​តែម្តង។​

    ប៉ូលិស​និយាយថា ជន​រង​គ្រោះឈ្មោះ ‌​ឈុំ យ៉ុម ភេ​ទ‌ ស្រី ‌​អា​យ‌ុ ៥៤ ឆ្នាំ ជន​ជាតិខ្មែរ ស​ញ្ជា​ត‌ិ​ខ្មែ​រ‌ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ។ ​ចំណែក​ជនសង្ស័យ‌​ឈ្មោះ គង់ ថេ​ង ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ ​(​ជា​ប្តី ឃា​ត‌់​ខ្លួ​ន‌​)។​ វ​ត្ថ‌ុ​តា​ង‌​ចាប់យក​ដំប​ង‌​ឬ​ស្សី ០១ កំណាត់​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​ធ្លាប់បាន​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ជា​ញឹកញាប់ ដូចជា វាយ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ស្នាម វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ ជាដើម។​

    កាលពី​ថ្ងៃទី​១៩​ តុលា​ ២០១៦ ម៉ោង​៧​យប់​ជនសង្ស័យ​បាន​ប្រមូល​ខោអាវ​ជនរងគ្រោះ​ និង​កូន​យកទៅ​ដុតចោល​អស់​ជាច្រើន​កំ​ប្លេ​ព្រមទាំង​វាយបំផ្លាញ​ទូរទស្សន៍​ខូចខាត​អស់​០១​គ្រឿង។ ​ជនរងគ្រោះ​សំណូមពរ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន អប់រំ​ណែនាំ​ម្តង​ហើយ​តែ​មិន​រាងចាល។​

    លុះ​នៅ​ថ្ងៃទី​៣០ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​យប់​ជន​ស​ង្ស័យឈ្មោះ គង់ ថេ​ង ​បាន​ផឹកស្រា​ស្រវឹង ហើយ​ជេរប្រមាថ ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ ឈុំ យ៉ុម នៅ​ពាក្យអសុរសជាច្រើន។ ​តែ​ជនរងគ្រោះ​មិន​តបត​ទេ​ ព្រោះ​ខ្លាច​ប្តី​ប្រើ​អំពើហិង្សា​វាយដំ​ទៀត ក៏ទៅ​ដេក​នៅផ្ទះ​កូនបង្កើត​របស់ខ្លួន​ឈ្មោះ ថេ​ង ស៊ឹម​ម៉េង ភេទ​ស្រី ដែលមាន​ព្រំដី​ជាប់​គ្នា​។​

    រហូតដល់​វេលា​ម៉ោង៦ ​ព្រឹក​ថ្ងៃទី​៣១​ តុលា​ ២០១៦ ជនសង្ស័យ​បាន​កាន់ដំបង​ឬ​ស្សី ១​កំណាត់​ទៅ​ឈរ​មុខផ្ទះ កូន​ខ្លួន ឈ្មោះ ថេ​ង ស៊ឹ​ម​ម៉េង​ស្រែក​មាត់​ឡូឡា​ជេរប្រមាថ​គម្រាម​វាយ​សម្លាប់​លើជនរងគ្រោះ។ តែ​ជនរងគ្រោះ​បាន​សម្ងំ​ក្នុងផ្ទះ​កូន​មិន​ហ៊ាន​ចេញ។ រហូតដល់​ម៉ោង​៨​ និង​៣០​នាទី​ថ្ងៃ​ដដែល​ជនរងគ្រោះ​រត់គេច​ចេញ​ពី​ផ្ទះ​កូន មកប្តឹង​ប៉ុស្តិ៍​ស្វាយ​រមៀត​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​អនុវត្ត​តាមច្បាប់។​

    ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏ឃាត់ខ្លួន​ជ​នស​ង្ស​យ័​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់