adverise with khmeread 1

ឃាត់​បុរស​យួន​ម្នាក់​លក់​គ្រឿងញៀន​

    កណ្តាល ៖ បុរស​ជនជាតិ​យួន​ម្នាក់ ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ថ្ងៃទី​៣១​ តុលា ​២០១៦ វេលា​ម៉ោង​១​ និង​៣០​នាទី​នៅ​ចំណុច​ផ្លូវលំ ភូមិ​សង្វរ ឃុំ​កំពង់​លួង ស្រុក​ព​ញ​ឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហ្វៀ​ង យ៉ាំង​អាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​យួន​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​កើតហេតុ។​ វត្ថុតាង​ចាប់យក​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ០១​កញ្ចប់​តូច​និង​ទូរ​ស័ព្ទ​ដៃ​ ០១ ​គ្រឿង​ម៉ាក iPhone។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាង​លើ បន្ទាប់មក​កម្លាំង​ជំនាញ​យុត្តិធម៌​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ និង​វត្ថុតាង​បញ្ជូនមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់