adverise with khmeread Untitled 1

បើ​វេជ្ជបណ្ឌិត​ឱ្យ​ដំបូន្មាន​ទទួលទាន​បន្លែ មានតែ​ស្ពៃ​ប្លក់​ច​យ​ទេ ដែល​គាត់​នឹង​ណែនាំ​មុនគេ ដោយសារ​គុណសម្បត្តិ​អស្ចារ្យ​ទាំងនេះ​!

    ​ប្រសិនបើ​វេជ្ជបណ្ឌិត​ផ្ដល់​ដំបូន្មាន​ឱ្យ​ពីសា​បន្លែ​បៃតង នោះ​គាត់​នឹង​ប្រាប់​ឱ្យ​ជ្រើសរើស​ស្ពៃ​ប្លក់​ច​យ (​ឬ​ស្ពៃជើងទា ឬ ស្ពៃ​តឿ​) មុនគេ​ជាមិនខាន​។ ស្ពៃ​នេះ​គឺ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ដែល​អ្នក​គួរ​ពិសា​ឱ្យបាន​ច្រើន​តាមតែ​អាចទៅរួច​។​

​    ​* គុណសម្បត្តិ​របស់​ស្ពៃ​ប្លក់​ច​យ​៖
​    ​- សម្បូរ​វីតាមីន C ដែលជា​ធ្វើជា​ខែល​ការពារ​អ្នក​ពី​ជំងឺ​ផ្សេងៗ​។​
​    ​- មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំងនឹង​ជំងឺ​កាច់​សាហាវ និង​បង្ការ​ពី​ជំងឺមហារីក​។​
​    ​- ជា​ប្រភព​ប៉ូ​តា​ស្យូ​ម ជួយសង្គ្រោះ​បេះដូង​និង​ជំងឺ​តម្រងនោម ថប់​បារម្ភ ស្ដ្រេ​ស និង​ជួយ​ពង្រឹង​សាច់ដុំ​។​
​    ​- អាស៊ីត​ហ្វូ​លិ​ក​ដើរតួ​សំខាន់​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​អាស៊ីត​ហ្វូ​លិ​ក​ល្អ​ក្នុង​ការជួយ​ដល់​ខួរក្បាល​ទារក​ឱ្យ​ឆ្លាត​វៃ​។​
​    ​- វា​មាន​កម្រិត​កាបូន​អ៊ី​ដ្រា​ត​ទាប​ដែល​ល្អ​សម្រាប់​អ្នក​ពិសា​ច្រើន​បាន​។​
​    ​- ស្ពៃ​នេះ​មិនមាន​ជាតិ​ខ្លាញ់ និង​ស្ករ​ខ្ពស់​ទេ ដែល​មិន​ធ្វើឱ្យ​កើន​កាល់​ឡូរី​ខ្ពស់​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់