adverise with khmeread 1

ឈប់​សើច​គាត់​ទៀត​ទៅ​! បើ​អ្នកដឹង​រឿងរ៉ាវ​ពិត​របស់គាត់ អ្នក​ច្បាស់​ជា​បន្ទោស​ខ្លួនឯង ដែល​បន្ទាបបន្ថោក​តម្លៃ​របស់​អ្នកធ្វើការ​យឺតយ៉ាវ​ដូចជា​គាត់​

    ​កាលពីពេល​ថ្មីៗ​នេះ មាន​វីដេអូ​មួយ​បង្ហាញ​ពី​បេឡា​នៅ​ធនាគារ​មួយ ដែល​ធ្វើការ​មហា​យឺត បាន​ល្បីរ​ន្ធឺ​ពេញ​អ៊ី​ធឺ​ណេ​ត​។ វីដេអូ​ខាងក្រោម​នេះ​ត្រូវបាន​អ្នក​និយម​ប្រើ​បណ្តាញ​សង្គម​បាន​មើលឃើញ​សឹង​គ្រប់គ្នា ហើយ​មាន​មនុស្ស​ជាច្រើន​បាន​រិះគន់​ស្ត្រី​រូបនេះ​ដោយសារ​គាត់​ធ្វើការ​ងារ​យឺត​មិនទាន់​ចិត្ត​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ខ្វល់​ដោយ​ចង់ដឹង​ពី​មូលហេតុ​នៅ​ពីក្រោយ​រឿង​របស់គាត់​ឡើយ​។  ដូច្នេះ​ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​ពិត​របស់គាត់​។​

​    ​គាត់​មាន​ឈ្មោះថា Premlata Shinde ហើយ​គាត់​នឹង​ចូលនិវត្តន៍​ពី​ធនាគារ Bank of Maharashtra នៅក្នុង​ទីក្រុង Pune ប្រទេស​ឥណ្ឌា​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ​។ មកទល់​ឥឡូវ គាត់​បាន​រួច​រស់​ជីវិត​ពី​ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ខួរក្បាល​) ដែល​ធ្វើឱ្យ​ស្ពឹក​ស្រពន់​ដៃជើង​ស្ទើរតែ​ទៅជា​ពិការ និង​ជំងឺ​គាំងបេះដូង​ពីរដង​។ គាត់​ទើបតែ​បន្ត​ភារកិច្ច​របស់គាត់​បន្ទា​ប់​ពី​បាន​ឈប់សម្រាក​រយៈពេល​ដ៏​យូរ​ដើម្បី​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ​។​

​    ​គាត់​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយវាយ​រហូតដល់​ថ្ងៃ​ចូលនិវត្តន៍​។ ប៉ុន្តែ​គាត់​ចង់​បញ្ចប់​កាតព្វកិច្ច​របស់គាត់​ដោយ​កិត្តិយស​។ ដោយហេតុ​នេះហើយ​ទើប​បុគ្គលិក​ធនាគារ​នៅ​សាខា​ដែល​គាត់​ធ្វើការ​បាន​បង្កើត​កន្លែង​បេឡា​មួយទៀត ដូច្នេះ​គាត់​អាចធ្វើ​ការ​តាម​កម្លាំង​របស់គាត់ ខណៈ​អតិថិជន​អាច​បន្ត​ទទួល​សេវ​កម្ម​ដូច​ធម្មតា​។​

​    ​ប៉ុន្តែ​អតិថិជន​មិនដឹង​ពី​រឿង​របស់គាត់​ទេ ហើយ​ស្ត្រី​ម្នាក់​បាន​ថត​វីដេអូ​នេះ​ឡើង ហើយ​យកទៅ​សើចចំអក​ពេញ​បណ្តាញ​សង្គម​។​

​    ​បច្ចុប្បន្ន អ្នកស្រី​មិនមាន​ប្តី​ទៀត​ទេ ហើយ​គាត់​មានកូន​ប្រុស​តែ​ម្នាក់​គត់​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ជាមួយ​ប្រពន្ធ និង​កូន​របស់ខ្លួន ហើយ​ពួកគេ​មាន​ពេលវេលា​កំណត់​ដើម្បី​មក​សួរសុខទុក្ខ​អ្នកស្រី​។ អ្នកស្រី​ត្រូវបាន​គេ​និយាយថា បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ខ្លួនឯង​ដោយ​មិនបាន​ពឹង​នរណា​ទៀតផង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់