adverise with khmeread 2

អូស្ត្រាលី​លេង​ធម៌​ក្តៅ​មែនទែន​ហើយ​! អ្នក​ដែល​ចង់ទៅ​រស់នៅ​អូស្ត្រាលី ដោយ​បន្លំ​ជា​អ្នកទេសចរ កុំ​សង្ឃឹម​បាន​ជាន់ដី​អូស្ត្រាលី​ជា​លើក​ទី​ពីរ​

    ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​និយាយថា អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ណា​ដែល​ព្យាយាម​លួច​ចូល​ប្រទេស​អូស្ត្រាលី​ដោយ​ទូក នឹងមិន​អាច​ចូល​ប្រទេស​ខ្លួន​បាន​ម្តង​ទៀតឡើយ សូម្បីតែ​ភ្ញៀវទេសចរ​ក៏ដោយ​។​

​    ​រដ្ឋាភិបាល​សហព័ន្ធ​គ្រោង​នឹង​ហាមឃាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ក្រោម​ច្បាប់​ថ្មី ហើយ​ពួកគេ​នឹង​បន្ធូ​បន្ថយ​ច្បាប់​ប្រសិន​វា​បម្រើ​ផលប្រយោជន៍​សាធារណៈ​។​

​    ​បំរាម​នេះ​នឹង​អនុវត្ត មិន​ថា​ពួកគេ​ជា​ជនភៀសខ្លួន​ឬក៏​អត់​នោះឡើយ និង​មាន​វិសាលភាព​លើ​គ្រប់​ទិដ្ឋាការ​ទាំងអស់ រួមទាំង​ប្រភេទ​ទិដ្ឋាការ​ទេសចរ និង​ធុរកិច្ច​។​

​    ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បាន​និយាយថា "​សារ​ដ៏​ច្បាស់លាស់ និង​ការប្រកាស​ក្តែ​ងៗ​នេះ​ត្រូវតែ​ឮ​ឱ្យ​ខ្លាំង និង​ច្បាស់​។ ទ្វារ​ចូលមក​ប្រទេស​អូស្ត្រាលី​ត្រូវបាន​បិទ​ចំពោះ​អ្នក​ដែល​ព្យាយាម​លួច​ចូល​តាម​ទូក​ជាមួយ​ជន​រត់ពន្ធ​មនុស្ស​។ ទ្វារ​ត្រូវបាន​បិទ​ហើយ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់