adverise with khmeread Untitled 1

អតិថិជន​មិនមែន​ស្តេច​រហូត​ទេ​! ចុងភៅ​ម្នាក់នេះ​សាប់​កណ្តាល​មុខ​អតិថិជន​ស្រី​ឥត​ប្រណី​ដៃ និង​គំរាម​ចាក់​អ្នក​ដែល​ចូលធ្វើ​អន្តរាគមន៍ ប៉ុន្តែ​ឥឡូវ​ជាប់​ខ្នោះ​ហើយ​

    ​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​បាន​ដាល់​អតិថិជន​ជា​ស្ត្រីភេទ​ម្នាក់​ចំ​កណ្តាល​មុខ អំឡុង​អំពើហិង្សា​ដ៏​សាហាវ​មួយ​ដែល​ថត​បាន​តាម​កាមេរ៉ា​។​

​    ​ក្នុង​វីដេអូ គេ​ឃើញ​អ្នកបម្រើ​បីនាក់​ចាប់​ឃាត់​ស្ត្រី​ម្នាក់នេះ​នៅ​ភោជនីយដ្ឋាន​មួយ​នៅក្នុង​ទីក្រុង Queretaro ប្រទេស​ម៉ិ​ក​ស៊ិ​ក​បន្ទាប់ពី​ប្រើពាក្យ​សម្តី​មិន​គួរសម​។​

​    ​បុរស​ម្នាក់​បាន​រុញ​នាង​ទៅនឹង​ដី ប៉ុន្តែ​នៅពេល​នាង​ក្រើ​ក​ឈរ​ឡើង នាង​ក៏​ប៉ះគ្នា​ជាមួយ​បុគ្គលិក​ផ្នែក​ចុងភៅ​ម្នាក់​ដែល​បន្ទាប់មក​ក៏​ចាប់​នាង​ស៊ុត​ចូល​មុខ​ឥត​ប្រណី​។​

​    ​បើ​យោងតាម​បុរស​ម្នាក់​ឈ្មោះ Jose Abel Gonzalez ដែល​បាន​បង្ហោះ​វីដេអូ​នេះ​ចូលទៅក្នុង​អន​ឡាញ​ឱ្យដឹងថា ភ្ញៀវ​ក្នុង​ហាង​នោះបាន​ចូល​ឃាត់​ការប្រតាយប្រតប់​នេះ ប៉ុន្តែ​ចុងភៅ​ហាង​ម្នាក់​នោះ​គំរាម​ប្រើ​កាំបិត​ចាក់​នរណា​ដែល​ហ៊ាន​ចូលមក​ជួយ​។​

​    ​ភោជនីយដ្ឋាន​ដែលមាន​ឈ្មោះថា Taqueria La Guelaguetza បាន​បណ្តេញ​បុគ្គលិក​ដែល​វ៉ៃ​អតិថិជន​ខ្លួន ហើយ​បាន​ពិន័យ​បុគ្គលិក​ពីរ​នាក់​ផ្សេងទៀត​ជុំវិញ​ឧ​ប​ទ្ទ​ហេតុដែល​បានកើត​ឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​មូលហេតុ​ចម្បង​ដែល​បង្កឱ្យមាន​ជម្លោះ​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។​

​    ​ប៉ុន្មាន​ម៉ោង​ក្រោយមក ហាង​បាន​សុំទោស​ជា​សាធារណៈ ប៉ូលិស​ក៏បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​ចាប់ខ្លួន​បុគ្គលិក​ម្នាក់នេះ បន្ទាប់ពី​ស្ត្រី​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​បានដាក់​ពាក្យបណ្តឹង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់