Untitled 1

ចង់ដឹងថា​ក្នុងផ្ទះ​របស់លោក​អ្នកមាន​ថាមពល​ហុងស៊ុយ​វិជ្ជមាន ឬ អវិជ្ជមាន យក​ភ្លើងទៀន​មក​ធ្វើតេស្ត​មើល​ទាំងអស់គ្នា​!

    ​ការធ្វើ​តេស្ត​មើល​ហុងស៊ុយ​នឹង​ជួយ​លោកអ្នក​រកឃើញថា​តើ​ក្នុងផ្ទះ​របស់លោក​អ្នកមាន​ថាមពល​វិជ្ជមាន ឬ អវិជ្ជមាន​។ វា​ជាការ​ធ្វើតេស្ត​ដ៏​សាមញ្ញ​បំផុត ដោយ​ប្រើតែ​ភ្លើងទៀន​ប៉ុណ្ណោះ​។ 

​    ​អ្វីដែល​អ្នកត្រូវការ​គឺ 
​    ​- ទៀន ១ ដើម​
​    ​- ជើងទ្រ​ទៀន ១ 
​    ​- ដែកកេះ​

​    ​អង្គុយ​កន្លែង​ដែល​គ្មាន​ខ្យល់ និង​ស្ងប់​ល្អ ហើយ​អុជ​ទៀន ហើយ​យក​ទៀន​ដាក់​លើ​ជើងទ្រ​នៅ​ចំ​ពីមុខ​អ្នក​។ អង្គុយ​តាំងចិត្ត​ឱ្យ​ស្ងប់ និង​បិទ​ភ្នែក​រយៈពេល ៥ នាទី​។ កុំ​នៅ​ឃ្លាត​ពី​ទៀន​ឆ្ងាយ​ពេក​។ 

​    ​* លទ្ធផល​
​    ​- ប្រសិនបើ​ក្នុងផ្ទះ​របស់​អ្នកមាន​ថាមពល​វិជ្ជមាន នោះ​អណ្តាតភ្លើង​នឹង​នៅ​ឆេះ​ល្អ និង​មាន​ពណ៌​មាស​លាយ​លឿង​។ 
​    ​- ប្រសិនបើ​ក្នុងផ្ទះ​របស់​អ្នកមាន​ថាមពល​អវិជ្ជមាន នោះ​អណ្តាតភ្លើង​នឹង​ឆេះ​បែកៗ​សូរសំឡេង និង​មាន​ពណ៌​ខៀវ​។ 

​    ​ដូច្នេះ​ដល់ពេល​លោកអ្នក​ត្រូវ​រក​វិធី​បណ្តេញ​ថាមពល​អវិជ្ជមាន​ចេញពីផ្ទះ​ហើយ ដើម្បី​ចៀសវាង ធ្វើឱ្យ​ដុនដាប​រាសី​អ្នករស់នៅ​ក្នុងផ្ទះ​៕ 

​ចុច​លីង​ដើម្បី​អាន​អត្ថបទ​៖ របៀប​កម្ចាត់​ថាមពល​អវិជ្ជមាន​ចេញពីផ្ទះ​ដើម្បី​នាំ​ហេង​ចូល​ផ្ទះ​

អ្នកនឹងចូលចិត្ត

មតិយោបល់