adverise with khmeread Untitled 1

មានរឿង​អ្វី​កើតឡើង​បានជា​ទៅ​ជាប់​គូថ​នឹង​ទូទឹកកក​ផ្សារ​ទំនើប​យ៉ាងណា អ្នកស្រី​គូថ​ធំ​!!!

    ​នារី​ស្រវឹង​ម្នាក់នេះ​មិនដឹង​ជា​យ៉ាងម៉េច​បែរជា​ជាប់​គូថ​នៅក្នុង​ទូទឹកកក​មួយ​នៅ​ផ្សារ​ទំនើប Co-Op អស់​រយៈពេល ១០ នាទី​ខណៈ​ខ្លួន​កំពុង​ដើរ​ទិញ​ទំនិញ​។​

​    ​វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ពី​មិត្តភក្តិ​របស់​នាង​ជួយ​ទាញ​នាង​ចេញពី​ទូទឹកកក​មុននឹង​រុញ​នាង​ទៅក្នុង​ទូ​វិញ​។ ខណៈ​មិត្តភក្តិ​របស់​នាង​លេងសើច​ជាមួយ​នាង នារី​វ័យ ២៣ ឆ្នាំ​រូបនេះ​ចាប់ផ្តើម​ភ័យ​ខ្លួន​មែនទែន ហើយ​ស្រែកថា "​ខ្ញុំ​នឹង​ស្លាប់​នៅក្នុង​ទូទឹកកក​នេះហើយ​"​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​ប្រើ Snapchat ដោយ​មិត្តភក្តិ​របស់​នាង Chloe Teakle ម្នាក់ បន្ទាប់ពី​នាង​មិនអាច​ចេញពី​ទូទឹកកក​នៅ​ផ្សារ Co-Op ក្នុង​ទីក្រុង Cheltenham ប្រទេស​អង់គ្លេស​។​

​    ​នាង Chloe បាន​និយាយថា "​ខ្ញុំ​បាន​នៅ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ ហើយ​យើង​ពិតជា​ស្រវឹង​ខ្លាំង​មែនទែន​។ យើង​បាន​ទៅ​ហាង​ដើម្បី​ទិញ​ស្រា​ថែមទៀត ហើយ​ខ្ញុំ​បាន​អង្គុយ​នៅ​ចុង​ទូទឹកកក ហើយ​រំពេច​នោះ​ខ្ញុំ​ក៏​ធ្លាក់​ចូលទៅ​ក្នុងនោះ​"​។​

​    ​ឧបទ្ទវ​ហេតុនេះ​បានធ្វើឱ្យ​នាង​មាន​ស្នាម​ជាំ​នៅ​ជើង​របស់​នាង​បន្ទាប់ពី​មិត្តភក្តិ​របស់​នាង​ជួយ​លើក​ចេញពី​ទូទឹកកក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់