adverise with khmeread 1

ធ្លាប់តែ​ឮ​ខ្មាស​គេ​ដូច​ស្រាត​ដើរ ប៉ុន្តែ​បុរស​ចិន​ម្នាក់នេះ​របូត​ខោ​មែនទែន ពេល​ចូលទៅ​ល៎លេង​ជាមួយ​ខ្លាឃ្មុំ ដើម្បី​អួត​ស្រី​ស្អាត ២ នាក់​

    ​បុរស​ម្នាក់​នៅ​ប្រទេស​ចិន ដែល​លួច​ចូលក្នុង​ជំរំ​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​ដែល​ហុំ​ព័ទ្ធ​ទៅដោយ​របង​នៅក្នុង​សួនសត្វ​មួយ​ដើម្បី​អួត​ស្រីៗ គួរតែ​គិតថា ខ្លួន​មានសំណាង​ដែល​បាន​ត្រឹម​របូត​ខោ និង​អស់​សេចក្ដីថ្លៃថ្នូរ​បន្តិច​បន្តួច​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ឱ្យដឹងថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ ខែតុលា នៅ​ទីក្រុង Nanchang ខេត្ត Jiangxi ប្រទេស​ចិន​។​

​    ​បុរស​ម្នាក់នេះ​តាម​ដឹងបាន​ទៅ​សួនសត្វ Nanchang Zoo ជាមួយ​នារី​ពីរ​នាក់​។​

​    ​របាយការណ៍​បាន​និយាយថា បុរស​ម្នាក់នេះ​បាន​តោង​របង​កំពស់ ១,៣ ម៉ែត្រ​ហើយក៏​ចូលក្នុង​ទីតាំង​សត្វ​ផេ​ន​ដា​ក្នុង​គោលបំណង​អួត​មិត្តភក្តិ​ស្រី​របស់ខ្លួន​។ សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​នៅក្នុង​ជំរំ​នោះ​មាន​ឈ្មោះថា Mei Ling អាយុ ១២ ឆ្នាំ និង​មាន​ទម្ងន់ ១២០ គីឡូក្រាម​។​

​    ​ដោយ​ឃើញ​សត្វ​ផេ​ន​ដា​ដេកលក់ បុរស​ម្នាក់​នោះ​ក៏​ដើរទៅ​ជិត​វា ហើយក៏​ព្យាយាម​ប៉ះ​។ ប៉ុន្តែ​នៅពេល​ខ្លាឃ្មុំ​ភ្ញាក់ វា​ក៏​ស្រវា​ចាប់ជើង​បុរស​ម្នាក់នេះ​។ បុរស និង​ខ្លាឃ្មុំ​ផេ​ន​ដា​បាន​ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ា​វ​ដែលមាន​រយៈពេល​ប្រហែល ៥ នាទី​។ យោងតាម​អ្នកចាត់ការ​សួនសត្វ​ឱ្យដឹងថា ខ្លាឃ្មុំ​នេះ​មិនទាន់​ស៊ី​អី​នៅឡើយ​នៅថ្ងៃនោះ​។​

​    ​ប៉ុន្តែ​សំណាងល្អ​សម្រាប់​បុរស​ម្នាក់នេះ ព្រោះ​ខ្លាឃ្មុំ​នេះ​គ្រាន់តែ​ចង់​លេង​ជាមួយ​រូបគេ​។ នេះ​បើ​យោងតាម​អ្នកចាត់ការ​សួនសត្វ​បន្ទាប់ពី​បាន​មើល​វីដេអូ​វាយប្រហារ​នេះ​។​

​    ​បុរស​ម្នាក់នេះ​អាច​គេចខ្លួន​បាន​ដោយ​មិនមាន​ស្នាមរបួស ប៉ុន្តែ​រូបគេ​បាន​អាម៉ាស់មុខ​មិន​ស្ទើរ​ដោយសារ​របូត​ខោ​។ ខាង​សួនសត្វ​បាន​និយាយថា​ខ្លាឃ្មុំ​ឈ្មោល Mei Ling មិនមាន​របួស​អ្វី​ឡើយ​ក្រោយ​ប៉ះគ្នា​នេះ​៕

ប្រភព៖សិង្ហបុរី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់