adverise with khmeread Untitled 1

ឡូយ​អស់ទាស់​! ទឹក​ពោតហាវ៉ៃ រសជាតិ​ឆ្ងាញ់​មិនធម្មតា ឯ​វិធី​ធ្វើ​រឹតតែ​ស្រួល ហើយ​កាក​នៅសល់​អាច​យកទៅ​ចៀ​ន ឬ​ធ្វើ​នំ​ផ្សេងៗ​បាន​ទៀត​

    ​គ្រឿងផ្សំ​៖
​    ​- ពោត ៥ ផ្លែ ឬ​ច្រើនជាង​នេះ​
​    ​- ទឹក ៧ កែវ (​អាច​ថែមថយ​ទឹក​តាម​ចំណូលចិត្ត​)
​    ​- ស្លឹក​តយ ៤ ទៅ ៥ សន្លឹក​
​    ​- អំបិល បន្តិច​
​    ​- ស្ករ (​តាម​ចំនូលចិត្ត​, មិន​ដាក់​ស្ករ​ក៏បាន ដោយសារ​សាច់​ពោតហាវ៉ៃ​មាន​រសជាតិ​ផ្អែម​ស្រាប់​)
​    ​- ទឹកដោះគោ​ខាប់ (​ដាក់​ក៏បាន​មិន​ដាក់​ក៏បាន តាម​ចំណូលចិត្ត​)

​    ​វិធី​ធ្វើ​៖
​    ​១. បកសំបក​ពោត ហើយ​យក​រោម​ពោត​ចេញ​ឱ្យ​ស្អាត​។​
​    ​២. ឈូស​យក​សាច់​ពោត​ទុក​មួយអន្លើ​សិន​។​
​    ​៣. យក​ស្នូលពោត និង​ស្លឹក​តយ ដាក់ចូល​ក្នុង​ឆ្នាំង ហើយ​ដាក់​ទឹក​តាម​បរិមាណ​ដែល​បានកំណត់ ដាំ​ឱ្យ​ពុះ​រយៈពេល​១០ ទៅ​១៥​នាទី​។​
​    ​៤. ស្រង់​ស្នូលពោត និង​ស្លឹក​តយ​ចេញ យក​ទឹក​ដែល​ដាំ​ពុះ​នោះមក​កិន​ជាមួយ​សាច់​ពោត​ដែល​ឈូស​រួច​បញ្ចូល​គ្នា​។​
​    ​៥. ចាក់ទឹក​ពោត​ចូលក្នុង​ឆ្នាំង ហើយ​ត្រង​យក​កាក​ពោត​ចេញ ដាំ​វា​ម្ដងទៀត ដាក់​ស្ករ​, អំបិល​, និង​ទឹកដោះគោ​ខាប់ កូរ​ឱ្យ​សព្វ ឱ្យ​ឆ្អិន​ល្អ ជាការ​ស្រេច​។​

​    ​ចំណាំ​៖ កាក​ពោត​ដែល​នៅសល់​អ្នក​អាច​យកមក​ធ្វើជា​ពោត​ចៀន ឬ​នំ​ផ្សេងៗ​តាម​លទ្ធភាព​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់