adverise with khmeread 1

ញាក់សាច់​! ទុក​ឆ្កែ​ប៉ុនណា​ណី​ឱ្យជួយ​មើលថែ​កូនតូច​មួយ​

    ​ខាងក្រោម​នេះ​គឺជា​ឪពុកម្តាយ​ដែល​ទុក​ឆ្កែ​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​ឱ្យមើល​ថែកូន​ប្រុស​ទើបតែ​កើត​របស់​ពួកគេ​។​

​    ​លោក Marlon និង​អ្នកស្រី Lisa Grennan ថែមទាំង​ឱ្យ​ឆ្កែ​ឈ្មោះ Hulk ទម្ងន់ ៧៦ គីឡូក្រាម ដែល​ពូជ​ឆ្កែ​នេះ​ត្រូវបាន​ហាមឃាត់​នៅ​ចក្រភព​អង់គ្លេស ឱ្យ​លិឍ​កូនតូច Jackson របស់​ពួកគេ​ទៀតផង​។​

​    ​បើ​ទោះ​មាត់​របស់​វា​អាច​ស៊ី​ដៃ​មនុស្ស​មួយ​បាន​យ៉ាង​ងាយស្រួល​ក្តី ក៏​ឪពុកម្តាយ​ទាំងពីរ​មិន​ស្ទាក់ស្ទើរ​ណែនាំ Hulk ឱ្យ​កូន​របស់​ពួកគេ​ស្គាល់​ដែរ​។​

​    ​យ៉ាងណាក្តី នេះ​ជា​វិធី​ដូចគ្នា ដែល​ឆ្កែ​នេះ​បាន​ស្គាល់​កូនច្បង​នៅក្នុង​គ្រួសារ​ខាងលើ​គឺ​កូនច្បង​ឈ្មោះ Jordan ពេលដែល​កូន​នេះ​ធំ​ឡើងជា​មួយ Hulk នៅ​រដ្ឋ New Hampshire សហរដ្ឋអាមេរិក​។​

​    ​អ្នកស្រី Lisa វ័យ ២៥ ឆ្នាំ​បាន​និយាយថា "​ខ្ញុំ​មិន​បារម្ភ​ចំពោះ Hulk នៅពេល​វា​នៅ​ជាមួយ​ក្មេងៗ​ឡើយ​។ វា​មិនមែនជា​រឿង​ធំដុំ​ឡើយ​។ ពេល​យល​យក Jackson មកដល់​ផ្ទះ Hulk ចេញមក​មើលថែ​កូន​ខ្ញុំ​ភ្លាម​។ វា​បាន​មើល​ខ្ញុំ​ខណៈ​ខ្ញុំ​មើល​ថែកូន​ខ្ញុំ ហើយ​វា​នឹង​មើលថែ Jackson នៅពេល​កូន​ខ្ញុំ​យំ​។ ឆ្កែ​មួយ​ក្បាល​នេះ​គឺជា​អ្នកការពារ និង​មើលថែ​ដ៏​ល្អ​បំផុត​"​។​

​    ​អ្នកស្រី​បាន​បន្តថា "​វា​តាម​ខ្ញុំ​គ្រប់​ទី​ន្លែ​ង​។ ឆ្កែ​មួយ​ក្បាល​នេះ​ពិតជា​កម្រ​រកបាន​ណាស់​។ វា​ពិតជា​ស្រឡាញ់ Jackson ហើយ​អ្នក​អាច​ឃើញ​តាមរយៈ​ភ្នែក​របស់​វា​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់