adverise with khmeread 1

ជនជាតិ​ចិន​២​នាក់​បើក​ម៉ូតូឌុប​គ្នា​តាមផ្លូវ​ត្រូវ​រថយន្តបុក​សា្ល​ប់ម្នាក់​របួស​ម្នាក់​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នា​ក់ដួល​បោក​ក្បាល​និង​ថ្នល់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស ខណៈពេល​កំពុងតែ​ជិះ​ម៉ូតូឌុប​គ្នា​តាមផ្លូវ​ត្រូវ​រថយន្ត​មួយគ្រឿង​បើក បុក​ពីក្រោយ​ពេញទំហឹង​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ខាង​ជើងវត្ត​ទួល​ទំពូង ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។​
     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឡេវ សី​ង​ពីង​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជន​ជាតិចិន​មុខរបរ​ក្រុមហ៊ុន​នាំ​គ្រឿងចក្រ ស្នាក់នៅ​ផ្ទះជួល ម្តុំ​ផ្សារ​ទួល​ទំពូង សង្កាត់​ទួល​ទំពូង ១ ខណ្ឌចំការមន ។ ចំណែក​អ្នករងរបួស​ស្រាល​ជា​ជន​ជាតិចិន​ដូចគ្នា​មិន​ស្គាល់ឈ្មោះ​ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​ពណ៌​ស​ពាក់​ស្លាក់​លេខ​ភ្នំពេញ 1BO-5789​។​
    ប៉ូលិស​បន្តថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​តាមផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិចទៅ​កើត  ។ ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ត​មិន​ចាំ​ម៉ាក និង​ស្លាក​លេខ បានធ្វើ​ដំណើរ​ទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ដួល​បោក​បាក់ក​ស្លាប់​និង​កន្លែង ចំណែក​ម្នាក់ទៀត​រងរ​បួស​ស្រាល  ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ ។​
    ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បានប្រគល់​ឲ្យ​មិត្តភក្ដិ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទួល​ទំពូង​រង់ចាំ​ស្ថានទូត​មក​ពិនិត្យ​។​
​    ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន​៕​

adverise with khmeread

មតិយោបល់