adverise with khmeread Untitled 1

មិន​នឹកស្មាន​! មួយ​តួខ្លួន​ស្លឹក​ការី ជួយ​ឱ្យ​ស្ត្រី​ទទួលបាន​សក់​ស្អាត ដុះ​វែង បាត់​ស្កូវ រលើបរលោង​...

    ​សក់វែង​និង​ស្រស់ស្អាត​គឺជា​ក្ដី​សុបិន​របស់​ស្រី្ត​គ្រប់រូប​។ វា​មិន​ត្រឹម​ធ្វើឱ្យ​សក់​ពេញ​ក្បាល​នោះទេ ថែមទាំង​ភ្លឺរលោង និង​មាន​ភាព​ទាក់ទាញ​ទៀតផង​។​

​    ​ស្លឹកការី (ស្លឹកកន្ទ្រោប)​ មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ល្អ​បំផុត​ក្នុងការ​ធ្វើឱ្យ​សក់​ដុះ​។ ពួកវា​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាមីណូអាស៊ីត ដែល​ជួយ​កាត់បន្ថយ​សក់​ជ្រុះ និង​ជួយ​ឱ្យ​សក់​ដុះ​ច្រើន​។ ពួកវា​ជួយ​បង្ការ​សក់​បែក​ចុង សក់​ស្ដើង និង​ពង្រឹង​ឫស​សក់​ផងដែរ​។ លើសពីនេះ​វា​ជួយ​បង្ការ​សក់ស្កូវ ជួសជុល​ឫស​សក់​ខូច សក់​ជ្រុះ និង​ព្យាបាល​មុន​លើ​ក្បាល​ទៀតផង​។​

​    ​ខាងក្រោម​នេះ​គឺជា​វិធី​ប្រើប្រាស់​ស្លឹកការី (ស្លឹកកន្ទ្រោប) តាម​ប្រភេទ​ស្បែកក្បាល និង​សក់​៖

​    ​* កាត់បន្ថយ​សក់​ជ្រុះ ៖ យក​ស្លឹកការី (ស្លឹកកន្ទ្រោប) ២-៣ សន្លឹក​លាយ​កិន​បញ្ចូល​គ្នា​ជាមួយនឹង​ទឹកដោះគោឆៅ​។ កក់សក់ និង​ស្បែកក្បាល ហើយ​ទុកចោល​កន្លះ​ម៉ោង សឹម​លាង​សក់​ចេញ​។​
​    ​* ព្យាបាល​មុន​លើ​ស្បែកក្បាល ៖ ស្លឹកការី (ស្លឹកកន្ទ្រោប)ស្រស់ ២-៣ សន្លឹក​កិន​ជាមួយនឹង​រមៀត ១ ស្លាបព្រា​កាហ្វេ កក់សក់​។​
​    ​* ព្យាបាល​សក់ ៖ ធ្វើ​តែ​ស្លឹក​ការី​ពិសា ដោយ​គ្រាន់តែ​ដាំ​ស្លឹកការី (ស្លឹកកន្ទ្រោប) ជាមួយនឹង​ទឹក​ក្ដៅ ថែម​ក្រូចឆ្មា​បន្តិច​និង​ស្ករ​បន្តិច​ដើម្បី​រសជាតិ​។ ពិសា​រាល់ថ្ងៃ​រយៈពេល ១ សប្ដាហ៍​។ (​ដាក់​ប៉ុន្មាន​ស្លឹក​ក៏បាន​តាម​ចំណូលចិត្ត​)
​    ​* ប៉ូវ​សក់ ៖ ដាំ​ស្លឹកការី (ស្លឹកកន្ទ្រោប) មួយ​ក្ដាប់ដៃ ដាំ​រហូត​ទាល់តែ​ស្លឹក​ទន់​និង​ទឹក​ចេញ​ពណ៌​ខៀវ​។ ទុកឱ្យ​ត្រជាក់ បន្ទាប់មក​យក​វា​មក​ម៉ាស្សា​លើ​ក្បាល ១០ ទៅ ១៥ នាទី ២ ដង​ក្នុង​មួយ​សប្ដាហ៍​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់