adverise with khmeread 0

បង្កើតកូន​ក្នុង​អាងទឹក​ងាយស្រួល​ជាង​ទៅ​ពេទ្យ​? នេះ​ជា​វីដេអូ​បង្ហាញ​ម្តាយ​វ័យក្មេង​បង្កើតកូន​ក្នុង​អាងទឹក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

    ​ម្តាយ​វ័យក្មេង​ម្នាក់​បាន​បញ្ចេញ​រូបភាព​នៃ​ទិដ្ឋភាព​ដ៏​អស្ចារ្យ ដែល​កូនប្រុស​របស់​នាង​បានកើត​ទាំង​នៅក្នុង​ថង់ទឹកភ្លោះ​។ 

​    ​ម្តាយ​ឈ្មោះ Keely Kilmer អាយុ ១៩ ឆ្នាំ​មកពី Washington និយាយថា នាង​ភ្ញាក់ផ្អើល​ដែល​ឃើញ​កូនប្រុស​ទម្ងន់ ២,៨ គីឡូក្រាម ឈ្មោះ David Toby Lewis បាន​ចូលមក​ពិភពលោក​នេះ​ទាំង​នៅក្នុង​ថង់ទឹកភ្លោះ​របស់ខ្លួន​ដែល​មិនទាន់​បែក​នៅឡើយ​។ 

​    ​ម្តាយ​របស់ Kilmer គឺ​លោកស្រី Jennifer Lewis អាយុ ៤៣ ឆ្នាំ គឺជា​អ្នក​កាន់​កាមេរ៉ា​ថត​ការ​បង្កើតកូន​ក្នុង​អាងទឹក​ដ៏​កម្រ​នេះ​។ ទារក​ម្នាក់​ក្នុងចំណោម ៨០.០០០ នាក់​ប៉ុណ្ណោះ​កើតមក​តាម​វិធីសាស្ត្រ​នេះ​។ 

​    ​ហើយ​ឪពុក​របស់​នាង Kilmer គឺ​ស្ថិតក្នុង​អាង​ជាមួយ​នាង​ដែរ​ដើម្បី​ជួយ​សម្រាលកូន​។ 

​    ​ប្តី​របស់ Kilmer ឈ្មោះ David Lewis ក៏មាន​អាយុ ១៩ ឆ្នាំ​ដូច​នាង​ដែរ​។ ហើយ​ឥឡូវ​កូនប្រុស​របស់​អ្នក​ទាំងពីរ​មាន​អាយុ ៥ ខែ​ហើយ​។ ចង់ដឹងថា​គ្រួសារ​នេះ​ឥឡូវ​មាន​សភាព​បែបណា សូម​មើល​រូបថត​និង​វីដេអូ​ទាំងអស់គ្នា​៕