adverise with khmeread Untitled 1

ឆក់យក ​iPhone 5 ​ពីក្មេងជំទង់បាន​មួយ​សប្តាហ៍​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​កាល​ពីថ្ងៃ​ទី​៣១ ​តុលា​ម្សិលមិញ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក​iPhone5 ពី​ក្មេងប្រុស​ម្នាក់ នៅ​ថ្ងៃទី​២៤​ តុលា ​ឆ្នាំ​២០១​វេលា​ម៉ោង​៨​យប់ នៅ​ចំណុច ក្រុម​៤ ភូមិ ខ​.២ ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​លី ស៊ុ​លគីភ្លី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ផ្ទៈ​លេខ ៧៨៦​ក្រុម​៤ ភូមិ ខ​.២ សង្កា​ត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ មុខរបរ កម្មករ។​

    ចំណែក ជនសង្ស័យ​ឈ្មោះ សាន់ រ៉ សេត ហៅ អា​ង៉ោ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មាន​ទីលំនៅ​ផ្ទៈ​លេខ ក្រុម​១ ភូមិ ឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៤​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង ៨​យប់ ជនរងគ្រោះ​បាន​អង្គុយ​ហូប​ប្រហិត​នៅ​ចិញ្ចើមផ្លូវ ហើយ​បាន​កាន់​ទូ​ស័ព្ទ​ដៃ​ម៉ាក ​iPhone5​ ពណ៌​ខ្មៅ​ស៊ីម​លេខ 096 335 66 95 ស្រាប់តែ​ជនសង្ស័យ​មកឈ​ក្បែរ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូ​ស័ព្ទ​ដៃ​រួច​ក៏​គេចខ្លួន​តែម្តង​។​

    លុះដល់​ថ្ងៃទី៣១ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​កន្លះ ជនរងគ្រោះបានឃើញ​ជនសង្ស័យ​​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​របស់​ជន​រង​គ្រោះពិតប្រាកដ​មែន៕

adverise with khmeread

មតិយោបល់