adverise with khmeread Untitled 1

មិនដែល​ដឹង​សោះ​ថា​ហាង McDonald មានកា​តមាស​ជូន​អតិថិជន ហើយ​មានតែ Bill Gates ប៉ុណ្ណោះ​ដែលមាន​កាត​នេះ​! ដឹងថា​កាត​នេះ​គឺ​សម្រាប់ធ្វើ​អ្វី​ទេ​?

    ​មនុស្ស​ជាច្រើន​បាន​ស្វែងយល់​ពី​រឿងរ៉ាវ​ដ៏​អស្ចារ្យ​របស់លោក Bill Gates ប៉ុន្តែ​នៅមាន​រឿង​មួយទៀត​ដែល​យើង​មិន​បានដឹង​ពី​មហាសេដ្ឋី​ដែលមាន​ជាងគេ​ក្នុង​ពិភពលោក​រូបនេះ​។​

​    ​រឿង​នោះ​គឺ​គាត់​មានកា​តមាស​របស់​ក្រុមហ៊ុន McDonald ដែល​នេះ​មានន័យថា គាត់​អាច​ទទួលទាន​បឺ​ហ្គ័​រ​ដោយ​ឥតគិតថ្លៃ​ពេញ​មួយជីវិត​នៅ​គ្រប់​សាខា​របស់​ហាង​នេះ​ទាំងអស់​ជុំវិញ​ពិភពលោក​។ នេះ​បើ​យោងតាម Business Insider បាន​រាយការណ៍​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​លោក Gates ទៅ​ពិសា​បឺ​ហ្គ័​រ​ដោយ​ឥតគិតថ្លៃ​ជា​ញឹកញាប់​ឬ​យ៉ាងណា បន្ទាប់ពី​អង្គការ The Gates Foundation Asset Trust បាន​ជម្រះ​ខ្លួន​ចេញពី​ហាង​អាហារ​នេះ​កាលពី​ខែកុម្ភៈ ២០១៦​។​

​    ​ដើម្បី​ទទួលបាន​កាត​មាស​ពី​ក្រុមហ៊ុន​នេះ​គឺ​មិន​ងាយស្រួល​សោះឡើយ ប៉ុន្តែ​កាត​មាស​នេះ​ពិត​ជាមាន​ពិតមែន ហើយ​ប្រសិនបើ​អ្នក​អាច​ទទួលបាន​កាត​នេះ​មែន នោះ​លោកអ្នក​អាច​រក្សា​ចំណាយ​ប្រចាំថ្ងៃ​បាន​ច្រើន​បំផុត​៕

ប្រភព៖ បរទេស
adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់