adverise with khmeread 1

មិន​នឹកស្មានថា​ក្នុង​យន្តហោះ មាន​បន្ទប់សម្ងាត់​នៅ​ពីលើ​ក្បាល​អ្នកដំណើរ​អ៊ីចឹង​សោះ​! នេះ​ជា​រឿង​ដែល​គេ​មិនបាន​ប្រាប់​អំពី​បន្ទប់សម្ងាត់​នេះ​

    ​តើ​អ្នក​ធ្លាប់​ដឹងថា​យន្តហោះ​មាន​បន្ទប់សម្ងាត់ ជា​កន្លែង​ដែល​អ្នកបម្រើ​យន្តហោះ​នាំគ្នា​មក​អង្គុយលេង​ដែរ​ទេ​?

​    ​វា​ងាយស្រួល​ក្នុងការ​គិតថា​អ្នកបើក​យន្តហោះ​នៅ​បើក​រហូត ខណៈដែល​ពួកគេ​ហាក់បីដូចជា​មិន​គេង​សោះ​នៅ​បើក​រហូត​អ៊ីចឹង​។​

​    ​ប៉ុន្ដែ​ការពិត​ពួកគេ​មាន​បន្ទប់សម្ងាត់​មួយ​។ ពេលធ្វើ​ដំណើរ បុគ្គលិក​គេង​ក្នុង​បន្ទប់សម្ងាត់​នេះ​ដែល​ស្ថិតនៅ​ពីលើ​កន្លែង​អ្នកដំណើរ​អង្គុយ នៅពេល​យន្តហោះ​ហោះហើរ​ដល់​ចំណុច​ខ្ពស់បំផុត​។​

​    ​ជណ្ដើរ​ដែល​ឡើងទៅ​ក្នុង​បន្ទប់​នេះ​គឺ​លា​ក់នៅ​ទ្វារ​ខាងស្ដាំ​ដៃ​កាប៊ីន​យន្តហោះ​។ ហើយ​នៅ​កន្លែង​នោះ​អាច​ផ្ទុក​មនុស្ស​បាន ៨ នាក់ អាស្រ័យ​លើ​ទំហំ​ជាក់ស្តែង​របស់​វា​។ នៅក្នុង​យន្តហោះ​ខ្នាត​ធំ Beoing 747 ទីតាំង​គ្រែ​ដេក​របស់​បុគ្គលិក​គឺ​នៅលើ​ផ្នែក​លើ​ក្នុង​កាប៊ីន​យន្តហោះ​។​

​    ​ដើម្បី​ជាក់ច្បាស់​នឹង​ភ្នែក​ខាងក្រោម​នេះ​គឺជា​វីដេអូ​ថត​សកម្មភាព​ផ្ទៃ​ខាងក្នុង​បន្ទប់សម្ងាត់​របស់​បុគ្គ​លិ​ក​នៅលើ​យន្តហោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់