adverise with khmeread Zlatan

Zlatan Ibrahimovic នឹងរកបានគ្រាប់បាល់ច្រើនទៀតសម្រាប់បិសាចក្រហម ក្រោយមានការរិះគន់ឡើងស្ពឹកមុខ

          ខ្សែប្រយុទ្ធរបស់ក្លឹប​ Man Utd កីឡាករ​ Zlatan Ibrahimovic បាន​ប្រកាសពី​ការ​ចូល​រួម​ជា​មួយ​ក្រុម​ Man Utd យ៉ាងសុភាពជាមួយនឹង​សារ​នៅលើ​ទំព័រ Instagram ថា “​ខ្ញុំត្រឡប់មក​វិញហើយ”។

          ខ្សែប្រយុទ្ធរូបនេះ​រក​បាន​៥គ្រាប់​ក្នុង​៥ប្រកួត​ដំបូង​ជា​មួយ Man Utd ប៉ុន្តែ​រឿងនេះ​បានកន្លងហួស​ហើយ ហើយគាត់អាចរកបាន​តែ​១​គ្រាប់ប៉ុណ្ណោះ​ក្នុង​១០​ប្រកួត​ចុងក្រោយ។ Zlatan ពិតជា​ធ្វើ​មិន​បាន​ល្អ​ទេដោយ​ទាត់​បញ្ចូល​ទី​បាន​តែ​៤គ្រាប់​ទេនៅ ក្របខណ្ឌ​ PL នៅ​ក្នុង​ការ​ព្យាយាម​៥៧​លើក​។

          លើក​ពី​នេះទៅទៀត​ Zlatan ធ្វើ​មិនបាន​សម្រេច​ក្នុង​ចម្ងាយ​តែប៉ុន្មាន​ម៉ែត្រ​ក្នុង​ការ​ព្យាយាម​១២​លើក​។ ទម្រង់លេង​ររបស់​កីឡាកររូបនេះ ដែល​ធ្លាប់រក​បាន​៣៨​គ្រាប់​ក្នុង​ការ​បង្ហាញ​មុខ​៣១​លើក​សម្រាប់ PSG នៅ​រដូវ​កាលមុន​នោះ បាន​បាត់បង់អស់ហើយ។

          បើទោះបីជា Zlatan ធ្វើមិនបានល្អក៏ដោយ ប៉ុន្តែសម្រាប់កីឡាករ Ander Herrera បាន​ការពារ​ហើយ​អះអាងថា ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​រូបនេះ​អាចនឹង​វិល​ត្រឡប់ទៅរក​ទម្រង់​លេងដ៏ល្អរបស់ខ្លួនវិញ​។ Herrera បាន​និយាយថា “​ខ្ញុំគិត​ថា Zlatan អាច​ត្រឡប់មកវិញនិង​ស្តារទម្រង់លេងរបស់គាត់ ពីព្រោះឥរិយាបថ​ ​និង​របៀបដែលគាត់ធ្វើ​ការ​គឺមិនធម្មតាទេ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់