adverise with khmeread Untitled 1

ម៉េច​ក៏​ធ្វើ​ដល់​ថ្នាក់​នេះ​! ភ្ញៀវ​ប្រុស​មួយ​ហ្វូង​នេះ​អី​ក៏​សេរី​ម្ល៉េះ ហ៊ាន​ស្រាត​កូនក្រមុំ​នៅ​ចំពោះមុខ​កូនកំលោះ ដើម្បី​បានឃើញ​អ្នក​ទាំងពីរ​ក្រេបទឹក​

    ​ពិធីមង្គលការ​របស់​គូស្នេហ៍​ចិន​មួយគូ​នេះ បានបញ្ចប់​ជាមួយ​រឿង​ដ៏​មិនគួរ​ឱ្យ​ជឿ​មួយ បន្ទាប់ពី​ភ្ញៀវ​ជា​បុរស​មួយក្រុម​បានចាប់ផ្តើម​ចាប់​សម្រាត​កូនក្រមុំ​នៅ​ចំពោះមុខ​កូនកំលោះ​។​

​    ​គូ​ស្វាមីភរិយា​ថ្មី​នេះ​បាន​អង្គុយ​នៅលើ​គ្រែ​របស់​ពួកគេ​ដោយ​ស្លៀកពាក់​ឈុត​ក្នុង ខណៈ​សកម្មភាព​ឯកជន​ត្រៀម​នឹង​ចាប់ផ្តើម​។​

​    ​វីដេអូ​ដែលមាន​រយៈពេល​មួយនា​ទីនេះ ត្រូវបាន​បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម Miaopai របស់​ចិន​ដោយ​អ្នកប្រើប្រាស់​ម្នាក់​ឈ្មោះ "jin lun fa wang 1209"​។ អ្នកប្រើប្រាស់​បណ្តាញ​នេះ​មួយចំនួន​បានលើកឡើង​ថា គូ​ថ្មីថ្មោង​នេះ​មកពី​ខេត្ត Henan បើ​យោងតាម​សំឡេង​និយាយ​របស់​ពួកគេ​។​

​    ​នៅក្នុង​វីដេអូ​នេះ កូន​ក​ម្លោះ​ហាក់​មាន​អារម្មណ៍​មិន​ស្រណុក​ចំពោះ​ល្បែង​ចាប់​សម្រាត​នេះ​ទេ ដោយ​រូបគេ​បាន​សុំ​ភ្ញៀវ​ឱ្យ​ឈប់ ខណៈ​ខ្លួន​ព្យាយាម​យក​ផួយ​មក​បិទបាំង​ប្រពន្ធ​ខ្លួន​។​

​    ​វីដេអូ​នេះ​បានបញ្ចប់​ជាមួយ​កូនក្រមុំ​ទាញ​អាវទ្រនាប់​ដើម្បី​ពាក់​នៅ​នឹង​ស្មា​ខ្លួន​វិញ​នៅ​ចំពោះមុខ​ភ្ញៀវ​។ ក្រោយ​បង្ហោះ​កាលពី​ថ្ងៃទី ៣១ តុលា​ម្សិលមិញ​នេះ វីដេអូ​នេះ​ត្រូវបាន​គេ​ចុច​ទស្សនា​ជាង ៥០ ម៉ឺន​ដង​។​

​    ​ល្បែង​ចាប់​សម្រាត​នេះ​បាន​បង្កឱ្យមាន​ការមិន​ពេញចិត្ត​ជាច្រើន​ដោយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន ដោយ​អ្នកខ្លះ​សរសេរថា "​ល្បែង​មង្គលការ​បែបនេះ​ធ្វើឱ្យ​ខ្ញុំ​និយាយ​លែងចេញ​តែម្តង​" ខណៈ​អ្នក​ខ្លះទៀត​បានលើកឡើង​ថា "​តើ​ពួកគេ​ជា​ប្រភេទ​មិត្តភក្តិ​យ៉ាងដូចម្តេច​? ហេតុ​អី​បានជា​កូន​ក​ម្លោះ​មិនមាន​អារម្មណ៍​ខឹង​នៅពេល​ពួកគេ​ចាប់​សម្រាត​ប្រពន្ធ​ខ្លួន​?"​។​

​    ​នៅ​ប្រទេស​ចិន ល្បែង​ចាប់​ស្រាត​ពេល​រៀប​មង្គល​ការកើតឡើង បន្ទាប់ពី​គូ​ស្វាមីភរិយា​ថ្មី​បញ្ចប់​ពិធី​របស់ខ្លួន ហើយ​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ​។ ល្បែង​នេះ​ជាទូទៅ​រៀបចំ​ដោយ​កូនក្រមុំ ឬក៏​មិត្តភក្តិ​របស់​កូនកំលោះ​។​

​    ​ប្រពៃណី​ល្បែង​មង្គលការ​ចិន​មានដូចជា​រក​សណ្តែកដី ដែល​គេ​ឃើញ​ភ្ញៀវ​ស្វែងរក​សណ្តែកដី​ដែល​ត្រូវបាន​លាក់​នៅ​គ្រែ​របស់​គូស្នេហ៍​ថ្មីថ្មោង​។​

​    ​សណ្តែកដី​មានន័យថា "​មានកូន​ច្រើន​" ក្នុង​ប្រពៃណី​ចិន ហើយ​ល្បែង​នេះ​គឺ​ចង់​បញ្ជាក់​អំពី​ការ​ជូនពរ​របស់​ភ្ញៀវ​ឱ្យ​គូស្នេហ​ឆាប់​មានកូន​ប្រុស​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​    ​ទោះយ៉ាងណា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ល្បែង​មង្គលការ​នៅ​ចិន​ហាក់​ក្លាយជា​ល្បែង​ទាក់ទង​នឹង​ផ្លូវភេទ​ច្រើនជាង​។ ល្បែង​មង្គល​ការដែល​គេ​ឧស្សាហ៍​ឃើញ​ជាងគេ​នោះ​គឺ កូនក្រមុំ​ពាក់​ស្រោមអនាម័យ​នៅលើ​ចេក ខណៈ​វា​ត្រូវបាន​ទប់​ដោយ​កូនកំលោះ​នៅ​តំបន់​ឯកជន​របស់​បុរស​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់