adverise with khmeread Unnamed %282%29

គួរឱ្យអាណិតណាស់! បុរសម្នាក់ត្រូវរថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កៀរ​ និង​កិន​ពីក្រោយ​ស្លាប់

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​បន្ទាប់ពី​ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​បើក​កៀរ​ពីក្រោយ​ដួល​អូស​ប្រហែល​ ១០​ ម៉ែត្រ​ហើយ​កិន​ពីលើ​ថែមទៀត ដែល​ហេតុការណ៍​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​យប់​ថ្ងៃទី៣១ ​ខែតុលា ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​ទី​១១-១២​ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

    សមត្ថកិច្ច​បាន​ពិនិត្យ​ជា​ជំហាន​ដំបូង​ថា សាកសព​អាច​ត្រូវ​រថយន្ត​បើក​កៀរ​ពីក្រោយ​ហើយអូស​ប្រហែល​១០​ម៉ែត្រ ​ទើប​កិន​ពីលើ​ស្លាប់​តែម្តង ព្រោះ​គេ​ពិនិត្យឃើញ​ពី​កន្លែង​បុក​ដល់ទី​តាំង​សព មាន​ប្រវែង​ប្រហែល ១០​ ម៉ែត្រ​។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ។​

    ក្រោយពេល​កើតហេតុ សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត។ ​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បាក់​ខែង​មួយ​យប់​រង់ចាំ​ពេលព្រឹក​នឹង​ប្រគល់​ខាង​សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ៕
 

adverise with khmeread

មតិយោបល់