adverise with khmeread Jurgen klopp liverpool 3396957

លោក Jurgen Klopp: ខ្ញុំមិនដឹងថា ធ្វើយ៉ាងម៉េចទើបអាចឈ្នះពាន PL ទេ

          លោក Jurgen Klopp ​បាន​សារភាព​ថា លោក​មិនដឹងថា ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យក្រុម​​ Liverpool ​ឈ្នះ​ពាន​ជើង​ឯក​ PL ​ទេ។ គ្រូបង្វឹក​សញ្ជាតិអាល្លឺម៉ង់​រូបនេះ​បាន​តាម​មើល​ក្រុម​របស់​លោក​យក​ឈ្នះ​​៤-២ នៅ​ពហុកីឡាដ្ឋាន Selhurst Park ខណៈ​ពួកគេ​បន្ត​​បង្ហាញភាព​អស្ចារ្យ​ក្នុង​ឋានៈ​ជា​អ្នកប្រជែង​យក​ពាន​ ។​

​          បច្ចុប្បន្ន​ Liverpool មាន​ពិន្ទុ​ស្មើ​នឹង​ក្រុម​ Man City និង​ Arsenal ​​នៅ​លើ​កំពូល​តារាង។ ​បើទោះបីជារដូវកាល​មុនក្រុមរបស់លោក Klopp​​ ជួបបញ្ហាលំបាក ដោយ​ប្រកួត​ចាញ់​ក្រុម Watford, West Ham និង Newcastle ប៉ុន្តែ​បន្ទាប់ពី​ប្រកួត​ស្មើ០-០ ជាមួយ​ក្រុម​ Man Utd ក្រុម​ Liverpool ក៏បាន​យក​ឈ្នះ​ក្រុម West Brom និងក្រុម Palace ហើយ​លោក Klopp និយាយ​ថា វាគឺជា​អ្វីមួយ​ដែល​ក្រុម​របស់​លោក​ត្រូវ​រៀន​សូត្រនៅរដូវ​កាលនេះ។

          លោក​បាន​បន្តថា “​យើងដឹងពីភាពរីកចំរើនរបស់យើង​។ យើង​ដឹងថា នេះ​គឺជា​បញ្ហា​ដែល​គ្រប់គ្នា​បាននិយាយ​កាលពី​ឆ្នាំមុន​”៕

adverise with khmeread

មតិយោបល់