adverise with khmeread 1

ស្រវឹង​បើករថយន្ដ​បុក​រថយន្ត​គេ​ពីក្រោយ​សង​៦០០​ដុល្លារ​

    ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ដ​ម៉ាក​កូរ៉ូឡា​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​បុក​គូទ​រថយន្ដ​បា​ឡែ​ន​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​
    ហេតុការណ៍​គ្រោះថ្នាក់​ចរាណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥ នាទី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ស​ណ្ធា​គារ ហីុម៉ា​វ៉ា​រី តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីុ​សុ​វ​ត្តិ ស្ថិតក្នុង​សង្កាត់​ចតុមុខ  ខណ្ឌដូនពេញ​។​
    សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​មាន​រថយន្ដ​កូរ៉ូឡា​មួយគ្រឿង​ពណ៌​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ​2G-4832 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​ដោយ នារី​ម្នាក់​ដែល​ទើបតែ​ចេញពី​ហូប​ការ​នៅក្នុង​មជ្ឈមណ្ឌល កោះ​ពេជ្រ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីុសុ​វ​ត្តិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​។​
    លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ដ​បា​ឡែ​ន​ពណ៌​សរ ពាក់​ស្លាក​លេខ ភ្នំពេញ​2L-1472 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ​កូរ៉ូឡា​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។ ចំណែក​រថយន្ដ​បា​ឡែ​ន​រង​ការខូចខាត​ផ្នែក​ខាងក្រោយ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកណាម្នាក់​នោះឡើយ​។​
    ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​រថយន្ដ​កូរ៉ូឡា​ព្រម​សង​ថ្លៃ​ការខូចខាត​ទៅអោយ​ភាគី​ខាង​រថយន្ដ​បា​ឡែ​ន​ចំនួន​៦០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕​

adverise with khmeread

មតិយោបល់