David moyes

ចប់ហើយ Sunderland ! David Moyes នឹងជាប់បម្រាមមិនឲ្យជាន់ទីលានមួយប្រកួត

          គ្រូបង្វឹកក្លឹប​ Sunderland លោក​ David Moyes អាច​នឹង​អនុវត្ត​បម្រាម​មិន​ឲ្យ​ជាន់​ទី​លាន​មួយ​ប្រកួត​នៅពេល​ក្រុម​របស់លោកធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់ក្លឹប Bournemouth នៅ​ចុងសប្តាហ៍​នេះ។

          លោក​ Moyes ដូចជាព្រម​ទទួល​យក​កា​រចោទប្រកាន់​របស់សហព័ន្ធ​បាល់​ទាត់​អំពី​ការ​​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​ បន្ទាប់ពី​លោកត្រូវ​អាជ្ញាកណ្តាល​បណ្តេញចេញ​ អំឡុង​ពេល​ប្រកួត​ចាញ់​ Southampton១-០ នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ EFL Cup កាលពីថ្ងៃពុធ​សប្តាហ៍​មុន។

គ្រូបង្វឹក​សញ្ជាតិស្កុត​រូបនេះបានសារភាពថា លោកបាន​ប្រើពាក្យសម្តី​មិន​សមរម្យ​ចំពោះ​មន្ត្រីទី​៤​ ដែល​ធ្វើឲ្យលោកត្រូវជាប់បម្រាម​មួយប្រកួត​និង​ការ​ពិន័យ​ជា​ប្រាក់ផងដែរ។

គ្រូបង្វឹក​រូបនេះបាន​ផ្ទុះកំហឹង​នៅពេល​ក្រុម​ Sunderland ត្រូវ​បាន​បដិសេធ​បាល់ប៉េណាល់ទី​ ហើយលោក​បាន​ជះកំហឹង​របស់​លោក​ដាក់មន្ត្រីអាជ្ញាកណ្តាល​ទី​៤។ អវត្តមាន​របស់​លោកពី​ខ្សែបន្ទាត់គឺជា​សម្ពាធ​មួយ​ទៀត​ក្នុងការដណ្តើម​យក​ជ័យ​ជម្នះ​នៅ​រដូវ​កាលនេះ៕

មតិយោបល់