Tony capa

លោក TONY FERNANDES ទទួលតំណែងនាយកប្រតិបត្តិក្រុហ៊ុនអាកាសចរណ៍ឆ្នើមប្រចាំឆ្នាំពី CAPA

កាល​ពី​ថ្ងៃទី​28 ខែ​តុលា ឆ្នាំ​2016 នៅ​ទីក្រុង អាស្ទែដាម (AMSTERDAM) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AirAsia Group លោក តូនី ហ្វែនឺដេស (TONY FERNANDES) ត្រូវ​បាន​ទទួល​តំណែង​នាយក​ប្រតិបត្តិក្រុមហ៊ុនអាកាស​ចរណ៍ប្រចាំឆ្នាំ ដែល​ជា​ពានរង្វាន់​ឆ្នើម  Aviation Awards for Excellence ប្រចាំ​ឆ្នាំ​2016 ចេញ​ដោយ​មជ្ឈមមណ្ឌល​អាកាសចរណ៍ អាស៊ី​ប៉ាស៊ីហ្វិក (CAPA) ​។

ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​គាត់ ក្នុង​កម្មវិធីហ្គាឡា អាហារ​ពេល​ល្ងាចនៅ​ឯ​សណ្ឋាគារ Okura កាល​ពី​យប់​ម្សិលមិញ​។

នេះ​ជា​លើក​ទី​បី​ហើយ​ដែល​លោក Fernandes បាន​ឈ្នះ​ពាន​រង្វាន់​ពិសេស​នេះ​ពី​មជ្ឈមណ្ឌលអាកាសចរណ៍ អាស៊ី​ប៉ាស៊ីហ្វិក (CAPA) ដ៏​មាន​ឥទ្ធិពលមួយ​នេះ។ ពានរង្វាន់​ទទួល​លើក​ដំបូង​ចំនួន​ពីរ​ដង​បន្ត​បន្ទាប់​គ្នា​គឺ​នៅ​ក្នុង​ឆ្នាំ​2004 និង​ឆ្នាំ​2005​។

នាយក​ក្រុមហ៊ុន AirAsia Group លោក Tony Fernandes បាន​ថ្លែង​ថា « ក្រុមហ៊ុន AirAsia បាន​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ ចាប់​តាំង​ខ្ញុំ​បាន​ឈ្នះ​ពាន់រង្វាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ពី CAPA ក្នុង​ឆ្នាំ​2004។ ក្នុង​រយៈពេល 12​ឆ្នាំ​មក​នេះ AirAsia បាន​ទាំង​បន្ត​ផ្លាស់​ប្ដូរ និង​បន្ត​រក្សា​វត្តមាន​ដូចគ្នា​។ ចូរ​ក្រឡេក​មើល​ក្នុង​ឆ្នាំ​2004 គំរូ​ដឹក​ជញ្ជូន​តម្លៃ​ទាប​នៅ​តែ​ហាក់​ដូច​ជា​ថ្មី​ថ្មោង​សម្រាប់​ទីផ្សារ​អាស៊ី។ យើង​បាន​ចាប់​បើក​ប្រតិបត្តិ​ការិយាល័យ​លើក​ដំបូង​ចំនួន​ពីរប៉ុណ្ណោះ នៅ​ក្រៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ដូណេស៊ី។ យើង​មាន​យន្តហោះ 17​គ្រឿង និង​បុគ្គលិក​ចំនួន 1.400​នាក់ ហើយ​មនុស្ស​ម្នា​គ្រាន់​តែ​ចាប់​ផ្ដើម​កត់​សម្គាល់​ពួក​យើង​តែ​ប៉ុណ្ណោះ​។»

«​ចាប់​តាំង​ពេល​នោះ យើង​ខ្ញុំ​បាន​ពង្រីក​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ប្រចាំ​តំបន់​អាស៊ាន ដោយ​ដំណើរ​ការ​ក្នុង​បណ្ដា​ប្រទេស ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ឥណ្ឌា ហើយ​ភ្លាម​នោះ​រួមទាំង​ជប៉ុន​ផង​ដែរ ដោយ​មាន​យន្តហោះ​ជាង 200​គ្រឿង និង​បុគ្គលិក Allstar ប្រមាណ 17.000​នាក់។ យើង​ជា​ក្រុមហ៊ុន​អាកាសចរណ៍តែ​មួយ​គត់​ដែល​ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​តំបន់​ប្រជាជាតិ​អាស៊ាន​ទាំង 10​ប្រទេស ហើយ​ជាមួយ​សេវាកម្ម Fly-Thru (សេវា​មិន​ឆ្លង​ការ​ត្រួត​ពិនិត្យ​ផ្នែក​អន្តោប្រវេសន៍ និង​រើ​ប្រមូល​ឥវ៉ាន់) យើង​អាច​ភ្ជាប់​ការ​​ហោះហើរ​ទាំង​មូល​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ចាប់​ពី​ប្រទេស ជប៉ុន កូរ៉េ និង​ចិន ទៅ​កាន់​អូស្ត្រាលី និង​ណូវែលហ្សូឡង់ ទៅ​កាន់​ឥណ្ឌា និង​ឆ្ងាយ​ជាង​នេះ ដោយ​គ្រាន់​តែឈប់​រង់ចាំ​តែ​មួយ​ដង​គត់​ប៉ុណ្ណោះ។ យើង​ពិត​ជា​ហោះ​ហើរ​បាន​ឆ្ងាយ​ទៅ​ដល់​ទឺកដី​ដែន​កោះ ម៉ូរី ផង​ដែរ នាពេល​នេះ។ ដូចនេះ​វា​គឺ​ជា​អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ​។

«កត្តា​ធ្វើ​ឱ្យ​បន្ត​រក្សា​វត្តមាន​ដូច​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គឺ​ការ​ប្ដេជ្ញា​គ្មាន​ទី​បញ្ចប់​របស់​យើង​ខ្ញុំ​ក្នុងការនាំ​មក​នូវ​គុណភាព​និង​គំនិត​ច្នៃ​ប្រឌិត និង​ក្ដី​សុបិន​ដែល​អ្នក​រាល់​គ្នា​ប្រាថ្នា​អាច​ធ្វើ​ដំណើរ​តាមជើងហោះហើរ។ ពាន​រង្វាន់​ដ៏​អស្ចារ្យ​នេះ​គឺ​ជា​សញ្ញាណ​បង្ហាញ​ពី​ការ​ពិត​ដែល​ក្ដី​សុបិន​នៅ​តែ​មាន​រស់​រវើក​យ៉ាង​ច្រើនសម្បូរបែប ហើយ​យើង​នឹង​បន្ត​នាំ​សុបិន​នេះ នៅពេល​យើង​ឈាន​បន្ត​ទៅ​រយៈពេល 12​ឆ្នាំ​ខាង​មុខ និង​ឆ្ងាយ​ជាង​នេះ​។»

មជ្ឈមណ្ឌល CAPA បាន​ឱ្យ​ដឹង​ថា លោក Fernandes ត្រូវ​បាន​ជ្រើសយក​ទទួល​ពាន​រង្វាន់​នេះ ដោយសារកិច្ចការ​ដឹក​នាំ​ក្រុមហ៊ុន AirAsia ប្រកប​ដោយ​ជោគជ័យ ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល និង​ការ​កែ​ទម្រង់​ទស្សនៈ​វិស័យ​ឆ្នាំ​នេះ បន្ទាប់​ពី​ឆ្លង​កាត់ «ការ​ប្រឈម​ដ៏​សម្បើម»​ក្នុង​ឆ្នាំ​2015​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទុន​ថ្មី​បាន​កើន​មកពី​ ការ​ចេញលក់​ភាគហ៊ុន​ថ្មី ការ​ពង្រីក​ប្រតិបត្តិការ​ហោះហើរ​ក្នុង​ប្រទេស​ចិន ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នាពេល​ខាង​មុខ​នូវ​អាកាសចរណ៍ AirAsia ប្រចាំ​ជប៉ុន និង​ព័ត៌មាន​ជំនួញ​ជួល​យន្តហោះ​ដែល​ត្រូវ​បាន​រំពឹង​ថា​ត្រូវ​បិទ ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​កើន​ទុន​ច្រើន​បន្ថែម​ទៀត ហើយ​នឹង​កាត់​បន្ថយ​នូវ​អត្រា​ទុន​កម្ចី​ហិរញ្ញវត្ថុ (group leverage)​។

ប្រធាន​ប្រតិបត្តិ​មជ្ឈមណ្ឌល CAPA លោក Peter Harbison បាន​ថ្លែង​ថា « ក្រុមហ៊ុន AirAsia បាន​ត្រលប​មក​វិញ​ដោយ​ប្រឈម​មុនគេ​នូវ​​ពិភព​ហានិភ័យ​ក្នុង​​ទីផ្សារ​អាស៊ី ហើយ​លោក Tony ជា​ថ្មី​ម្ដង​ទៀត​បាន​បង្ហាញ​នូវ​មូលហេតុ​ដែល​គាត់​ជា​ប្រតិបត្តិករ​ដឹកនាំ​ម្នាក់​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ។ ដំណើរ​ប្រតិបត្តិការ​ផ្លូវ​ជិត​តាំង​ពី​លើក​ដំបូង​ក្នុង​ប្រទេស ម៉ាឡេស៊ី និង​ថៃ ជា​ថ្មី​ម្ដង​ទៀត​ជា​ផ្លូវ​អាកាសចរណ៍​រក​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​ចំណោម​ជើង​ហោះហើរ​ក្នុង​តំបន់​អាស៊ី ខណៈ​ប្រទេស​ឥណ្ដូណេស៊ី និង​ហ្វីលីពីន ត្រូវ​បាន​រំពឹង នឹង​មាន​ប្រាក់​ចំណេញ​ឡើង​វិញអំឡុង​ឆមាស​ទី​2ក្នុង​ឆ្នាំ​2016​។ អាកាសចរណ៍ AirAsia X បាន​ត្រលប់​ទៅ​ក្រោយ​ក្នុង​ការ​ប្រឈម​ភាព​ខ្មៅ​ងងឹង បន្ទាប់​ពី​ការ​កែទំរង់​រចនា​សម្ព័ន្ធ​ឡើង​វិញ​។»

ពានរង្វាន់​អាកាសចរណ៍​ពី CAPA ត្រូវ​បាន​ចាត់​ទុក​ធា​ពាន​រង្វាន់​ល្អ​វិសេស​សម្រាប់​ឧត្ដមភាព​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អាកាសចរណ៍​។

អ្នកចូលរួម​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុម​ចៅក្រម​អន្តរជាតិ​ឯករាជ្យ ដើម្បី​ផ្ដល់​រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ព្រលាន​យន្តហោះ​ដែល​មិនត្រឹម​តែ​នាំ​មក​នូវ​ភាព​ជោគជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ផ្ដល់​នូវ​ផងដែរ​អំពី​របៀប​ដឹកនាំ​ក្នុង​ឧស្សាហកម្ម​ក្នុងការ​កែតម្រូវ​ឱ្យ​សមស្រប​តាម​បរិស្ថាន​ថ្មី​។

អ្នក​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនអាកាសចរណ៍​ប្រចាំ​ឆ្នាំ​ក្នុង​អតីតកាល​រួមមាន លោក​Alan Joyce នាយកប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​Qantas Airways លោក​James Hogan​យកប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​Etihad Airways លោក​Willie Walsh យកប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​IAG និង​ក្រុមហ៊ុន​ធំ​របស់​ចក្រភព​អង់គ្លេស ក្រុមហ៊ុន​Aer Lingus ក្រុមហ៊ុន​Iberia និង​ក្រុមហ៊ុន​Vueling ។

AirAsia ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​អ្នក​ដំណើរ​តម្លៃ​ទាប​ធំផុត​ប្រចាំ​អាស៊ី ត្រូវ​បាន​អ្នក​ធ្វើ​ដំំណើរ​ជ្រើយ​យក និង​ភាព​លឿន​រហ័ស​ទាន់​ចិត្ត ហើយ​មាន​មោទនភាព​ក្នុង​ការ​ផ្ដល់​បណ្ដាញ​ធំ​ទូលាយ​ជាង 120​ចំណត ឆ្លង​កាត់តំបន់ អាស៊ី អូស្ត្រាលី និង​​​មជ្ឈឹម​បូព៌ា និង​តំបន់​អាហ្រិក​។

AirAsia ត្រូវ​បាន​ជាប់ឈ្មោះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​ទី​ប្រាំ​បី​បន្ត​បន្ទាប់ ហើយ AirAsia X បាន​ឈ្នះ​នូវ​ពាន​រង្វាន់​កាប៊ីន​ប្រណិត​តម្លៃ​ទាប​បំផុត​ក្នុង​ភិភពលោក និង​ឈ្នះ​រង្វាន់​កៅអី​ប្រណិត​នា​ឆ្នាំ​ទី​បួន​បន្ត​បន្ទាប់​គ្នា​​ដែលពាន​រង្វាន់​​  World Airline Awards ជា​ពាន​រង្វាន់​អាកាសចរណ៍​ពិភព​លោក​ប្រចាំ​ឆ្នាំ​2016​ ពី​​​ក្រុមហ៊ុន​ប្រឹក្សា​អាកាសចរណ៍ Skytrax ។

ចំពោះ​សេវាកម្ម​បម្រើ​លើ​យន្តហោះ AirAsia បាន​ឈ្នះ​រង្វាន់​ពាន​សេវាកម្ម​បម្រើ​លើ​យន្តហោះ​ឈាន​មុខ​គេ​ប្រចាំ​អាស៊ី នៅក្នុងកម្មវិធី World Travel Awards កាល​ពី​ពេល​ថ្មី​ៗ​នេះ នាំមុខ​នូវ​ការ​ដឹក​ជញ្ជូន​បម្រើ​សេវា​ពេញ​ប្រចាំ​តំបន់ និង​ការ​ផលិត​ចម្លង​ឡើង​វិញ​នូវ​សមទ្ធិផល​ប្រវត្តិសាស្ត្រ​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​សេវាកម្ម​នេះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​អ្នក​ដំណើរ​តម្លៃ​ទាប​លើក​ទី​មួយ ដោយ​ឈ្នះ​នូវ​ពាន​រង្វាន់ Leading Cabin Crew ប្រចាំ​អាស៊ី​។

អំពី CAPA – មជ្ឈមណ្ឌល​ដើម្បី​អាកាសចរណ៍

បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​1990 មជ្ឈមណ្ឌល CAPA ដើម្បី​អាកាសចរណ៍​ជា​អ្នក​ផ្គត់​ផ្គង់​នាំមុខ​ផ្នែក ជំនាញ​ទីផ្សារ​អាកាសចរណ៍​ឯករាជ្យ ការ​វិភាគ របាយការណ៍​និង​សេវាកម្ម​ទិន្នន័យ ការគ្រប់​ដណ្ដប់​ការ​អភិវឌ្ឍន៍​ជុំវិញ​ពិភពលោក​តាម​គោលការណ៍ប្រចាំ​ថ្ងៃ​។ វា​ផ្ដល់​នូវ​អត្រា​ធំ​ទូលាយ​ស្ដីពី​សេវាកម្ម​ព័ត៌មាន បាន​អភិវឌ្ឍ​ដោយ​ក្រុម​សកល​នៃ​អ្នក​និពន្ធ​និង​អ្នក​វិភាគ​ដោយ​គ្រប់​ដណ្ដប់​ទាំង​ស្រុង​នូវ​អាកាសចរណ៍​ពាណិជ្ជកម្ម​តាម​ផ្នែក​នីមួយៗ។ សមាជិក CAPA ទទួល​បាន​នូវ ការ​វិភាគ​ឧស្សាហកម្ម​ដ៏ល្អ​គ្មាន​គូប្រៀប និង​ការ​ជ្រើស​រើស​ទៅតាម​ស្ថានភាព​នូវ​អត្ថបទ​ថ្មីៗ​ប្រចាំ​ថ្ងៃ​ប្រមាណ​ជាង 400​អត្ថបទ ក៏​ដូច​ជា​ការ​ចូល​ប្រើ​តាម​បណ្ដាញ​អនឡាញ​នូវ​ទិន្នន័យ​ឧស្សាហកម្ម​និង​ប្រវត្តិ​សង្ខេប​ក្រុមហ៊ុន​នានា។ CAPA បាន​ផលិត​ផង​ដែរ​នូវ​ព័ត៌មាន Airline Leader ដែល​ជា​សារព័ត៌មាន​យុទ្ធសាស្ត្រ​ចេញ​រាល់​ពីរ​ខែ​ម្ដង ហើយ​ត្រូវ​ចែកចាយ​ជូន​ថ្នាក់​ដឹកនាំ​ឧស្សាហកម្ម​ប្រមាណ 25.000​ថ្នាក់​ដឹក​នាំ​ទូ​ទាំង​សកល​លោក ហើយ​វា​បង្ហាញ​នូវ របាយការណ៍​ចេញ​ពី​CAPA និង​ការ​លើក​បង្ហាញ​ពី​កត្តា​គន្លឹះ​នៃ​បញ្ហា​ឧស្សាហកម្ម និង​និន្នាការ​ជា​ច្រើន​ផងដែរ។ ព័ត៌មាន​ចង​ក្រង​ធំ​បំផុត​ស្ដី​ពី​ការ​សម្ភាសន៍​នាយក​ប្រតិបត្តិ​នាពេល​ថ្មីៗ និង​បទ​អត្ថាធិប្បាយ​អំពី​ប្រតិបត្តិការ​វិស័យ​អាកាសចរណ៍​មាន​នៅ​លើ​កម្មវិធី​ទូរទស្សន៍ CAPA។ CAPA បើក​ដំណើរ​ការ​ផង​ដែរ​នូវ​វិស័យ​អាកាសចរណ៍​កម្រិត C និង​កិច្ចប្រជុំ​កំពូល​នៃ​ការ​ធ្វើ​ដំណើរ​កិច្ចសហការ ក្នុង​ន័យកំណត់​ទីផ្សារ​សំខាន់​ៗជុំវិញ​ពិភពលោក ការ​នាំ​មក​នូវ​ការ​ប្រមូល​ផ្ដុំ​ម្ចាស់​ភាគហ៊ុន​សំខាន់ៗ​ ដើម្បី​ឧស្សាហកម្ម​វិស័យ​អាកាសចរណ៍​ពាណិជ្ជ​សកល​។

អំពី AirAsia Group

AirAsia ក្រុមហ៊ុន​អាកាសចរណ៍​នាំមុខ និង​តម្លៃ​ទាប​បំផុត​ប្រចាំ​អាស៊ី ផ្ដល់​សេវាកម្ម​បណ្ដាញ​​គ្រប​ដណ្ដប់​ទូលំ​ទូលាយ​បំផុត​មានប្រមាណ​ចំណត​គោល​ដៅ​ជាង 120​ព្រលាន។ ក្នុង​រយៈពេល 15​ឆ្នាំ​នៃ​ប្រតិបត្តិការ ក្រុមហ៊ុន AirAsia បាន​ដឹក​អ្នក​ដំណើរ​ជាង 330​លាន​នាក់់ ហើយ​បាន​បង្កើន​យន្តហោះ​ពី​ពីរ​គ្រឿង​ដំបូង​រហូត​ដល់​ជាង 200​គ្រឿង។ ផ្លូវ​អាកាសនេះពិត​ជា​មាន​មោទនភាព​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ាន(សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍) ដោយ​ប្រតិបត្តិ​ការ​នៅ​ក្នុងប្រទេស ម៉ាឡេស៊ី ឥណ្ដូណេស៊ី ថៃ ហ្វីលីពីន និង​ឥណ្ឌា សេវាកម្ម​បណ្ដាញ​ឆ្លង​តំបន់ ​អាស៊ី អូស្ត្រាលី និង​ណូវែលហ្សឺឡង់ មជ្ឈឹមបូព៌ា និង​អាហ្រិក។ AirAsia ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​អាកាសចរណ៍​តម្លៃ​ទាប​បំផុត​ក្នុង​ពិភពលោក ដែល​ផ្ដល់​ដោយ Skytrax នូវ​ពានរង្វាន់​ប្រចាំ​ឆ្នាំ World Airline Awards ក្នុង​រយៈពេល 8​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​2009 រហូត​ដល់​ឆ្នាំ​2016។ AirAsia ជា​ក្រុមហ៊ុន​អាសសចរណ៍​ដំបូង​សហការ​ជា​សកល​ជាមួយ​ភ្នាក់ងារ INTERPOL ដើម្បី​អនុវត្ត​ប្រព័ន្ធ I-Checkit ក្នុង​ការ​ពិនិត្យ​លិខិត​ឆ្លង​ដែន​នៃ​អ្នក​ដំណើរ​ទាំងអស់​ដែលត្រូវ​សង្ស័យ​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​នៅ​ក្នុង​ប្រព័ន្ទ​ទិន្នន័យ​ឯកសារ​លួច​និងវង្វេង​បាត់​ (SLTD) ពី​អង្គភាព​នគរបាល​ទូទាំង​ពិភពលោក​។

អ្នកនឹងចូលចិត្ត

មតិយោបល់