adverise with khmeread  85956427 85956426

Ferguson ចេញមុខ​ការពារ​អតីត​កូនសិស្ស Cristiano Ronaldo ជុំវិញ​ថា​តើន​រណា​គួរ​ឈ្នះ​ពាន Ballon d'Or

    ​ក្នុងចំណោម​មនុស្ស​ដែល​នឹង​ចេញមក​ទទួលស្គាល់​ភាពជោគជ័យ​របស់ Cristiano Ronaldo ប្រហែល​មានតែ​លោក Sir Alex Ferguson ដែល​ហ៊ាន​ចេញមុខ​ចេញ​មាត់​ទទួលស្គាល់​ខ្លាំងជាងគេ​។ 

​    ​Ferguson បាន​ចុះហត្ថលេខា​ទិញ​កីឡាករ​បាល់ទាត់​វ័យ ១៨​ឆ្នាំ Ronaldo កាលពី​ឆ្នាំ​២០០៣ ពី Sporting Lisbon សម្រាប់​បិសាច​ក្រហម Manchester United និង​បាន​ជួយ​ឱ្យ​គាត់​កែប្រែ​មុខមាត់​ចូលទៅ​កាន់​រហស្សនាម "CR7" ដែល​គេ​និយម​ស្គាល់​ច្រើន​បំផុត​នាពេល​បច្ចុប្បន្ន​។​

​    ​បច្ចុប្បន្ន​តារាបាល់ទាត់​របស់​អធិរាជ​ស Real Madrid វ័យ​៣១​ឆ្នាំ Ronaldo បានឈ្នះ​ពានរង្វាន់​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or ចំនួន​បី​សម័យកាល ដែល​រួម​ជាមួយនឹង​ការ​ឈ្នះ​របស់គាត់​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ ខណៈដែល​គាត់​ស្ថិតនៅ​ជាមួយ​បិសាច​ក្រហម​នៅឡើយ ហើយ Fergie បាន​គាំទ្រ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ក្នុងការ​ឈ្នះ​ពានរង្វាន់​ដ៏​មាន​សក្តានុពល​នេះ​មួយទៀត​ក្នុងឆ្នាំនេះ​។​

​    ​Ferguson បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Marca ថា "​សមិទ្ធិផល​របស់ Cristiano គឺ​គ្មាន​នរណា​ធ្វើ​ល្អ​ជាង​គាត់​ឡើយ គាត់​ទទួលបាន​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​។ ខ្ញុំ​មិនអាច​គិតថា​នរណា​ផ្សេងទៀត​ល្អ​ជាង​នេះ​ដើម្បី​លើក​ពាន Ballon d'Or ឡើយ​"៕

adverise with khmeread

មតិយោបល់