adverise with khmeread Bale

ឃើញ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់ Gareth Bale អ្នក​ច្បាស់​ជា​ចំហ​មាត់​ជាមិនខាន​

    ​ច្បាស់​ណាស់​អ្នក​ប្រហែលជា​អង្គុយ​សញ្ជឹងគិត​រឿង​មួយចំនួន ខណៈដែល​អ្នក​កំពុង​អាន​អត្ថបទ​មួយ​នេះ​។​

​    ​Gareth Bale បាន​ចុះហត្ថលេខា​ទៅលើ​កុងត្រា​យក្ស​មួយ​ជាមួយនឹង​អធិរាជ​ស Real Madrid ដោយបាន​ក្លាយខ្លួន​ទៅជា​កីឡាករ​ដែល​ទទួលបាន​ប្រាក់កម្រៃ​ឈ្នួល​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ភពផែនដី​នេះ​។​

​    ​ត្រឹមត្រូវ​អត់ Cristiano!

​    ​Bale ត្រូវបាន​គេ​រាយការណ៍​ថា នឹង​ទទួលបាន​ប្រាក់​ចំនួន ១៦០​លាន​ផោន​ពេញ​រយៈពេល​ប្រាំ​មួយឆ្នាំ​ខាងមុខ​។​

​    ​នោះ​មានន័យថា ចំណាត់ថ្នាក់​របស់គាត់​គឺអាច​មាន​កម្រៃ​ប្រាក់​ឈ្នួល​ចំនួន ៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ និង​អាចយ​កលុយ​ទាំងនោះ​ទៅផ្ទះ​វិញ​ចំនួន ៣៥​ម៉ឺន​ផោន​បន្ទាប់ពី​កាត់ថ្លៃ​បង់ពន្ធ​រួច​។​

​    ​ទន្ទឹមនឹង​នេះដែរ Ronaldo គឺមាន​ប្រាក​ដាក់​ក្នុង​ហោប៉ៅ​របស់ខ្លួន​ចំនួន ២៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។​

​    ​Bale អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ៥០​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៩០​លើក​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ចាប់តាំងពី​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន ៨៦​លាន​ផោន​របស់គាត់​ទៅកាន់​ទឹកដី Bernabeu ក្នុង​ឆ្នាំ ២០១៣ ហើយក៏​ក្លាយទៅជា​កីឡាករ​មកពី​អង់គ្លេស​ដែលមាន​ប្រាក់​ឈ្នួល​ថ្លៃ​ជាងគេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អេ​ស្ប៉ា​ញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់