adverise with khmeread Unnamed %281%29

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​នៅក្បែរ​ម៉ូតូ សង្ស័យ​រថយន្ត​កិន ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​នៅក្បែរ​ម៉ូតូ​ដោយ​សង្ស័យ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ចំ​ខ្នង​ឡើង​មកដល់​ត្រឹម​ក្បាល​។​

    ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់​ថ្ងៃទី​៣១​ ខែកញ្ញា ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​ប៊​រី តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ បន តុលា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មុខរបរ​បើកឡាន ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ស្រុ​កកំណើត​នៅ​ភូមិ​ល្បើក ឃុំ​ម្រាម ស្រុករ​មា​ហែក ខេត្តស្វាយរៀង​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CN-9943 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំ​នប​កប់​ស្រូវ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

         ​ឃើញ​ដូចនេះ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​មើល​ដល់​ចំណុចកើតហេតុ​និង​ធ្វើការ​ឆែកឆេ​រកមើល​អ​ត្ត​សញ្ញាណ​ប័ណ្ណ​រួមទាំង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​រក​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

    ចំណែក​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​កំណត់ហេតុ​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រងចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ពា​ក់​ព័ន្ធ​មក​យកទៅ​វិញ​៕​

 

adverise with khmeread

មតិយោបល់