adverise with khmeread Neymar1 1024x573 copy

Neymar ច្រាន​កីឡាករ​របស់ Granada ពីលើ​ជណ្តើរ​

    ​Neymar តែង​ពាក់​រូប​បេះដូង​លើ​ដៃ​អាវ ប៉ុន្តែ​វា​ហាក់ដូចជា ភាព​ឆេវឆាវ​របស់គាត់​ខ្លាំង​លើសលុប​ជាង​ក្តី​ស្រឡាញ់ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ខណៈដែល​គាត់​បានបង្ហាញ​ពី​សកម្មភាព​រុញ​គូប្រជែង​របស់ខ្លួន​ម្នាក់​ចុះ​ពីលើ​ជណ្តើរ ខណៈដែល​ពួកគេ​បាន​ចាកចេញ​ពីលើ​ទីលាន​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានទទួល​កាត​លឿង​នៅឯ​ការប៉ះទង្គិច​គ្នា​មួយ​នៅ​ជិត​បញ្ចប់​ការប្រកួត​ដែល​អ្នក​មានបុណ្យ Barcelona ទទួលបាន​ជ័យជម្នះ​ទៅលើ​ក្រុម​ភ្ញៀវ Granada ក្នុង​លទ្ធផល ១-០ ដែល​ជំរុញឱ្យមាន​ការខឹង​សម្បា​រ​យ៉ាងខ្លាំង​ពី​កីឡាករ Ruben Vezo​។​

​    ​កីឡាករ​របស់ Granada រូបនេះ ក៏បាន​ទទួល​កាត​លឿង​សម្រាប់​ការ​ជល់​ថ្ងាស​ទៅលើ Neymar ហើយ​វីដេអូ​បន្ទាប់ពី​ការប្រកួត​ត្រូវបាន​បញ្ចប់ បានបង្ហាញ​ឱ្យឃើញថា ពួកគេ​បាន​បន្ត​ជម្លោះ​របស់ខ្លួន​បន្តទៀត​នៅឯ​ច្រក​ចេញពី​ទីលាន​ប្រកួត​៕

 

adverise with khmeread

មតិយោបល់