adverise with khmeread 58173377a91e6be0f7000003

Jose Mourinho ហៅ Schweinsteiger មក​ជម្រើស​ដំបូង​វិញ​

    ​តើ Jose Mourinho យល់ព្រម​ចុះចាញ់​? តើ​គាត់​ឆ្កួត​ឬ​? ឬក៏​គាត់​ត្រូវការ​ជា​ចាំបាច់​?

​    ​មិន​ថា​មាន​អ្វី​កើតឡើង​នោះឡើយ វា​នឹង​ជា​ព័ត៌មាន​ដ៏​ស្រស់បំព្រង​មួយចំនួន​សម្រាប់​ប្រិយមិត្ត​បិសាច​ក្រហម Manchester United ដែល​កំពុង​ទន្ទឹងរង់ចាំ Bastian Schweinsteiger ត្រឡប់មក​កាន់ការ​ហ្វឹកហាត់​ជាមួយនឹង​ឈុត​ជម្រើស​ដំបូង​វិញ​ហើយ​។​
​    ​
​    ​នេះ​គឺជា​រូបភាព​សន្លឹក​ដំបូង​បំផុត​នៃ​ការបាត់​មុខ​ក្នុង​រយៈពេល​ដ៏​យូរ​មួយ​របស់​តារាបាល់ទាត់​ជើងចាស់​របស់​អាល្លឺម៉ង់​រូបនេះ ចាប់តាំងពី​ការចូល​កាន់កាប់​តំណែង​ថ្មី​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​។​

​    ​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់ Manchester United កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​បង្ហោះ​រូបភាព​មួយចំនួន​នៃ​ការហ្វឹកហាត់​របស់​ក្រុម​ឈុត​ទីមួយ​របស់ខ្លួន ហើយ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គេ​បានឃើញ Schweinsteiger ស្ថិតនៅក្នុង​ចំណោម​មិត្ត​រួម​ក្រុម​ដទៃទៀត ដែល​គាត់​បាន​ស្ថិតនៅ​ពីក្រោយ​ប្រធាន​ក្រុម​ដែល​កំពុង​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ស្រដៀង​គ្នា​ទៅនឹង​គាត់ Wayne Rooney ខណៈដែល​ពួកគេ​បាន​បោះជំហាន​ឆ្ពោះទៅ​ជំរំ​ហ្វឹកហាត់ Carrington៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់