adverise with khmeread 2

លេងអាប៉ោង​ បៀរ ​១​ ថ្ងៃៗចាញ់លុយ​រាប់ពាន់​ដុល្លារ​អត់ខ្វល់! ឃាត់​មនុស្ស​ ៣​ នាក់ជាការព្រមាន

    ភ្នំពេញ ៖ វង់​អាប៉ោង បៀរ មួយកន្លែង ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ ឆ្មក់​ចូល​បង្ក្រាប​ឃាត់​បាន​មនុស្ស ​៣ ​នាក់ នៅវេលា​ម៉ោង​៩ និង ៣០​នាទី​យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​ ត្រង់​ចំណុ​ច​ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បានឱ្យដឹងថា មុននឹង​ឈានដល់​ការបង្ក្រាប​នោះ ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​គេ​លេងបៀរ អាប៉ោង នឹង​ចាញ់​លុយ​រាប់រយ​ពាន់​ដុល្លារ​ក្នុង​១​ថ្ងៃ ទើប​កម្លាំង​បានធ្វើការ​ស៊ើបអង្កេត រហូត​នៅ​យប់កើតហេតុ ក៏​ធ្វើ​ការចូល​បង្ក្រាប​ជាក់ស្តែង​តែម្តង។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច បាន​ដកហូត​មេអាប៉ោង​ចំនួន​១,​ បៀ​១​ហ៊ូ និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ និង​មនុស្ស​ចំនួន​៣​នាក់។ ចំពោះ​អ្នកញៀន​ល្បែង​អាប៉ោង ​និង​បៀរ​ខាងលើនេះ​គឺ​មិនមាន​ការដោះលែង ឬក៏​សម្របសម្រួល​ណាមួយ​ឡើយ​ហើយនឹង​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​តុលាការ​ធ្វើការ​ចាត់ការ​តាម​នីតិវិធី​។

    បច្ចុប្បន្ន​ក្រុម​អ្នកញៀន​ល្បែង​ទាំង​ ៣ ​នាក់​កំពុង​ត្រូវបាន​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់