adverise with khmeread 2

យ៉ាប់! កុងតឺន័រ​មួយឈប់​បញ្ច្រាស់ទិស កុងតឺន័រ​មួយទៀតបើកបរលឿន​ ពេលមេឃភ្លៀងហោះឡើង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មិនមាន​ដឹក​សំបក​ទូ​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន ផ្លូវ​រអិល​ជ្រុល​បុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​ចត​បញ្ច្រាស់ទិស​គ្នា បណ្តាលឱ្យ​រេ​ចង្កូត​បុក​ហោះ​ឡើងលើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ហាណូយ ប៉ុន្តែ​អ្នកបើកបរ​មិន​រងរបួស​នោះទេ​។​

    គ្រោះថ្នាក់ នេះ​កើតឡើង​នៅវេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ងៃទី៣១ តុលា ២០១៦ នៅតាម​បណ្តោយ ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​បន្លារ​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុន​ពេល​កើត​គេ​បានឃើញ​កុងតឺន័រ​ខាង​មាន​ពណ៌ ស្លា​ទុំ ពាក់​ស្លាក​លេខ​កំពង់ធំ ​3A-1866 បើកបរ​ដោយ​បុរស​ម្នាក់​ និង​ព្រូ​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ទិសដៅ​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​។​

    ខណៈ​មេឃ​កំពុង​រលឹម​ស្រិចៗ បើក​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ចត បែរ​ក្បាល​បញ្ច្រាស់​ទិសដៅ​ចរាចរណ៍ បណ្តាលឱ្យ​រថយន្ត​វ៉ា​ក​អើ ស្លន់​​បួង​ចង្កូត​គេចចេញ រេ​បុក​ឡើងលើ​ខឿន​សួន​ពុះ​ចែក​ទ្រូងផ្លូវ គាស់​បែក​ដី​ និង​ស្មៅ​សួនច្បារជាង​១០​មែត្រ បណ្តាលឱ្យ​រថយន្ត​កាច់​ក​ង្កេះ បត់​ក្បាល​ត្រឡប់ក្រោយ តែ​សំណាងល្អ​អ្នកបើកបរ មិន​រងរបួស​ឡើយ ហើយកន្ទុយ​រថយន្ត​បាន​បិទផ្លូវ ​(ទទឹងផ្លូវ) ជិត​តែម្តង។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​កំពុង​វាស់វែង​និង​រៀបចំ​ស្ទួ​ច ដោយមាន​ដាក់​ផ្លាក​សម្គាល់​ចម្ងាយ​ជាង​៣០​ពី​កន្លែងកើតហេតុ​ត្រឹមត្រូវ ក៏មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៍​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-0010 ជិះ​មក​យ៉ាង​លឿន​ទាំង​ស្រវឹង ដោយ​មិន​មើល​ផ្លាក​សម្គាល់​នៅខាងមុខ ជ្រុល​មក​បុក​ចំពាក់​កណ្តាល​កុងតឺន័រ​ដែល សមត្ថកិច្ច​កំពុង​វាស់វែង​បណ្តាល​រងរបួស។​

    ក្រោយពេល​កើតហេតុ បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ​មក​បុក​នោះ​ដោយ​គិតថា​ខ្លួន​ខុស​ក៏​ជិះ​ម៉ូតូ​ចេញទៅ​ផ្ទះ​ទាំង​ម៉ូតូ​ខូ​ត​ខាត ហើយ​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​បាន​នាំយក​រថយន្ត​បង្ក​ទៅ​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​៕

 

adverise with khmeread

មតិយោបល់