adverise with khmeread 1

ឃាតកម្មទៀតហើយ! ប្តី​សម្លាប់​ប្រពន្ធ នៅ​សង្កាត់​ស្ទឹងមានជ័យ​សង្ស័យ​រឿង​ប្រច័ណ្ឌ​

    ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវបាន​ប្តី​របស់ខ្លួន សម្លាប់​នៅក្នុង​បន្ទប់​ជួល បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅ​ព្រឹក​ថ្ងៃទី​០១​ វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​បន្ទប់​ផ្ទះជួល​លេខ​៧ ក្រុមទី​៣​ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    សមត្ថកិច្ច​សង្កាត់​ស្ទឹងមានជ័យ​បានឱ្យដឹងថា មាន​ករណី​ឃាតកម្ម ប្តី​សម្លាប់​ប្រពន្ធ ស្ថិតនៅក្នុង​បន្ទប់​ផ្ទះជួល លេខ​៧ ជនរងគ្រោះ​ឈ្មោះ ​ផាត ស្រី​នេ​ត អាយុ​២២​ឆ្នាំ មុខ​រត់​តុ​នៅ​ហាង​មនោ​រម្យ និង​មាន​ស្រុកកំណើត ភូមិ​ទទួល​កណ្តោល ឃុំ​ជី​គោ ខេត្ត​ត្បូងឃ្មុំ។​

    សមត្ថកិច្ច​បាន​បន្តថា អំពើ​ឃាត​កម្មនេះ បានកើត​ឡើង​តាំងពី​ថ្ងៃអាទិត្យ​មកម្ល៉េះ តែ​ទើប​មានការ​ភ្ញាក់ផ្អើល នៅ​ព្រឹក​មិញ​នេះ​ក្រោយពី​ម្តាយ​នារី​រងគ្រោះ ដែល​រស់នៅ​ភូមិ​ថ្មី មិនឃើញ​កូន​ទៅលេង​ផ្ទះ ក៏​មក​មើល​កូន​ហើយ​ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ក៏​ទម្លុះ​សោ​ស្រាប់តែ​ឃើញ​កូនស្រី​ដេកស្លាប់​បាត់ទៅហើយ​។​

    បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ប​ន្ទ​ប់​នារី​រងគ្រោះ បានឱ្យដឹងថា ពួកគេ​ទាំង​២​នាក់ បាន​ឈ្លោះប្រកែក​តាំងពី​ថ្ងៃអាទិត្យ​មក​នោះ ហើយ​អាច​សង្ស័យ​ឈ្លោះ​គ្នា រឿង​ប្រច័ណ្ឌ​ទៀតផង ដោយសារ​នារី​រងគ្រោះ​ធ្វើការ​នៅក្នុង​ហាង។​

    ប៉ូលិស​បាន​បញ្ជាក់ថា នៅពេលនេះ បុរស​ជា​ប្តី​បាន​រត់​គេចខ្លួនបាត់​ហើយ ខណៈ​កម្លាំង​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។​ បច្ចុប្បន្ន​សព​ជនរងគ្រោះ នៅក្នុង​បន្ទប់​នៅ​ឡើង រង់ចាំ មន្ត្រី​ជំនាញ​មក​ពិនិត្យ​៕

adverise with khmeread

មតិយោបល់