adverise with khmeread 1 hennessey venom gt

រថយន្តលឿនបំផុតទាំង ១០ ក្នុងពិភពលោកគិតត្រឹមឆ្នាំ ២០១៥

គេអាចវាស់វែងភាពអស្ចារ្យរបស់រថយន្តតាមវិធីច្រើនណាស់ ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នាតែងលួចចាប់អារម្មណ៍ខ្លាំងបំផុតក្នុងចិត្តនោះគឺល្បឿនរបស់វា។ ដូច្នេះតើរថយន្តប្រភេទណាខ្លះដែលមានល្បឿនលឿនជាងគេបំផុតលើពិភពលោក? សូមអានបន្តដើម្បីដឹងទាំងអស់គ្នា។ 

១- រថយន្ត Hennessey Venom GT (ល្បឿន ៤៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ឬ km/h) 
ការរួមបញ្ចូលគ្នារវាងតួ Lotus Elise និង ម៉ាស៊ីន V8 ភ្លោះកម្លាំង ១២៤៤ សេះស៊ីឡាំងចំណុះ ៧,០ លីត្របានធ្វើឲ្យរថយន្តនេះមានល្បឿនលឿនជាងគេបំផុតក្នុងពិភពលោកគិតត្រឹមឆ្នាំ ២០១៥។ គេអាចបង្កើនសន្ទុះល្បឿនពី ០-៩៧ km/h ដោយប្រើពេលត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ។ រថយន្តផលិតដោយក្រុមហ៊ុន Lotus Exige របស់អាមេរិកនេះចេញក្នុងឆ្នាំ ២០១៤ និងមានតម្លៃចាប់ពី ១.០០០.០០០ ដុល្លារឡើង។ 

២- រថយន្ត Bugatti Veyron Super Sport (ល្បឿន ៤៣១ km/h) 
សន្ទុះល្បឿនពី ០-៩៧ km/h ប្រើពេលត្រឹមតែ ២,៤ វិនាទីប៉ុណ្ណោះ។ ជាមួយនឹងម៉ាស៊ីនអាលុយមីញ៉ូមប្រភេទ Narrow Angle 8 Liter W16 កម្លាំង ១២០០ សេះ វាមានតម្លៃរហូតដល់ទៅ ២.៤០០.០០០ ដុល្លារ។ រថយន្តនេះផលិតដោយក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០១០ និងធ្លាប់ជាប់លេខ ១ ជារថយន្តលឿនបំផុតរបស់ពិភពលោកពីឆ្នាំ ២០១០ ដល់ ២០១៤។ 

៣- រថយន្ត Koenigsegg Agera R (ល្បឿន ៤១៨ km/h)
ល្បឿនពី ០-៩៧ km/h ប្រើពេល ២,៩ វិនាទី។ វាមានម៉ាស៊ីនភ្លោះ V8 ស៊ីឡាំងចំណុះ ៥ លីត្រ និងកម្លាំង ១០៩៩ សេះ។ រថយន្តរបស់ក្រុមហ៊ុនស៊ុយអែត Koenigsegg នេះមានតម្លៃ ១.៦០០.០០០ ដុល្លារ និងចេញដំបូងក្នុងឆ្នាំ ២០១១។ 

៤- រថយន្ត SSC Ultimate Aero (ល្បឿន ៤១៣ km/h)
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ២,៧ វិនាទី។ វាមានម៉ាស៊ីនភ្លោះ V8 កម្លាំង ១១៨៣ សេះ និងមានតម្លៃ ៦៥៤.៤០០០ ដុល្លារ។ រថយន្តផលិតដោយក្រុមហ៊ុន SSC North America របស់អាមេរិកមួយនេះធ្លាប់ជារថយន្តលឿនបំផុតរបស់ពិភពលោកពីឆ្នាំ ២០០៧ ដល់ ២០១០។ 

៤- រថយន្ត 9ff GT9-R (ល្បឿន ៤១៣ km/h) 
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ២,៩ វិនាទី។ វាមានម៉ាស៊ីនប្រភេទ 4.0 Liter flat-6 Twin-Turbo Engine ដែលមានកម្លាំង ១១២០ សេះ និងមានតម្លៃ ៦៩៥.០០០ ដុល្លារ។ រថយន្តនេះផលិតដោយក្រុមហ៊ុន Porsche របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០០៨។ 

៥- រថយន្ត Saleen S7 Twin-Turbo (ល្បឿន ៣៩៩ km/h)
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ២,៨ វិនាទី។ រថយន្តនេះមានម៉ាស៊ីនភ្លោះប្រភេទ Twin Turbo All Aluminum V8 Engine កម្លាំង ៧៥០ សេះ និងមានតម្លៃ ៥៥៥.០០០ ដុល្លារ។ រថយន្តនេះផលិតនៅឆ្នាំ ២០០៦ ដោយក្រុមហ៊ុន Ray Mallock Ltd នៅអង់គ្លេស។ 

៦- រថយន្ត Koenigsegg CCX (ល្បឿន ៣៩៤ km/h)
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ៣,២ វិនាទី។ វាមានម៉ាស៊ីនប្រភេទ Degree V8 Engine កម្លាំង ៨០៦ សេះ និងមានតម្លៃ ៥៤៥.៥៦៨ ដុល្លារ។ រថយន្តនេះផលិតដោយក្រុមហ៊ុន Koenigsegg Automotive AB របស់អាមេរិកក្នុងឆ្នាំ ២០០៦។ 

៧- រថយន្ត McLaren F1 (ល្បឿន ៣៨៦ km/h)
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ៣,២ វិនាទី។ ម៉ាស៊ីនវាគឺប្រភេទ BMW S70/2 60 Degree V12 Engine កម្លាំង ៦២៧ សេះ ហើយមានតម្លៃ ៩៧០.០០០ ដុល្លារ។ រថយន្តនេះម៉ូដែលឆ្នាំ ១៩៩៩ នេះផលិតដោយក្រុមហ៊ុន McLaren Cars របស់អង់គ្លេស។ 

៨- រថយន្ត Zenvo ST1 (ល្បឿន ៣៧៤ km/h)
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ២,៩ វិនាទី។ វាមានម៉ាស៊ីនភ្លោះប្រភេទ Twin-Charged 7.0 liter V8 Engine កម្លាំង ១១០៤ សេះ និងមានតម្លៃ ១.២២៥.០០០ ដុល្លារ។ វាត្រូវបានផលិតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមហ៊ុន Zenvo របស់ដាណឺម៉ាក។ 

៩- រថយន្ត Pagani Huayra (ល្បឿន ៣៧០ km/h)
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ៣ វិនាទី។ រថយន្តនេះប្រើម៉ាស៊ីនប្រភេទ Twin TurboCharged 6.0 liter V12 Engine កម្លាំង ៧២០ សេះ និងមានតម្លៃ ១.២៧៣.៥០០ ដុល្លារ។ រថយន្តនេះផលិតដោយក្រុមហ៊ុន Pagani របស់អ៊ីតាលីក្នុងឆ្នាំ ២០១២។ 

១០- រថយន្ត Gumpert Apollo
សន្ទុះល្បឿន ០-៩៧ km/h ប្រើពេល ៣ វិនាទី។ វាមានម៉ាស៊ីនប្រភេទ V8 Engine ចំណុះ ៤,២ លីត្រ និងមានកម្លាំង ៦៥០ សេះ។ រថយន្តតម្លៃ ៤៥០.០០០ ដុល្លារនេះផលិតដោយក្រុមហ៊ុន Gumpert Sportwagenmanufaktur GmbH របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០១២៕  

ប្រភព៖ ឌឺស៊ុបភើខា

adverise with khmeread

មតិយោបល់