កណ្តាល៖ សមត្ថកិច្ចចម្រុះស្រុកពញាឮនិងខេត្តកណ្តាលកាលពីវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៤មករាឆ្នាំ២០១៦បានសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយដោយឃាត់ខ្លួនមនុស្ស៣នាក់និងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ នៅចំណុចភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
កិច្ចប្រតិបត្តិការដឹកនាំដោយ ១-លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង ២-លោក ផាន់ ពិសិដ្ឋ ក្រឡាបញ្ចី៣-លោក វរសេនីយ៍ទោ ភឿង ម៉ៅនាយ ការិយាល័យប្រឆាំងគ្រឿងញៀន ៤-លោក វរសេនីយ៍ទោ គឹម ឡេង នាយរងការិយាល័យ ៥-លោក វរសេនីយ៍ទោ ដួង តេង អធិការស្រុក ៦-លោក ជ័យ ស្រង់ អធិការរងព្រហ្មទណ្ឌ ៧-លោក ផុន តារា នាយប៉ុស្តិ៍ព្រែកតាទែន និងឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអជ្ញាអម សាលាដំបូងខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់១-ឈ្មោះ ជិន ប៊ុនណា ភេទប្រុស អាយុ៤២ឆ្នាំ ជាប្តី ២-ឈ្មោះ ដែង សុភារី ភេទស្រី អាយុ៣២ឆ្នាំ ជាប្រពន្ធនិង៣-ឈ្មោះជិន ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំមានទីលំនៅភូមិ ឃុំកើតហេតុ។
វត្ថុតាងដកហូតបានមាន៖ម្ស៉ៅក្រាមពណ៍ស ០១កញ្ចប់ធំ,រថយន្ត ០២ គ្រឿងម៉ាក CAMRY ពាកផ្លាកលេខ ភ្នំពេញ 2I 2021និងម៉ាកLUXISពាក់ផ្លាកលេខ2K 5247,ទូដែកចំនួន ០១គ្រឿង ម៉ាកAIKO ។
សមត្ថកិច្ចបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើកម្លាងរបស់ ការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងបានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀបាន១នាក់
នៅចំណុចផ្លូវជាសុផារ៉ាក្រុងភ្នំពេញ និងបន្តមកឆែកឆេរផ្ទះជនសង្ស័យនៅចំណុចភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ហើយបានដកហូតគ្រឿងញៀន និងវត្ថុតាងដូចខាងលើព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។ រួចបញ្ជូនការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្ត៕
