adverise with khmeread Untitled 1

មិនបាច់​វាយ​អក្សរ​នាំ​តែ​ហត់​ទៀត​ទេ​! កុំព្យូទ័រ​ជំនាន់​ក្រោយនេះ​អាច​ដឹងចិត្ត​របស់​មនុស្ស និង​បំ​លែង​ចិត្ត​មនុស្ស​ទៅជា​អក្សរ​

    ​បច្ចេកវិជ្ជា​សម្គាល់​សំឡេង (Voice-recognition) អាច​នឹងមាន​ប្រយោជន៍​សម្រាប់​ការសរសេរ​អក្សរ នៅពេលដែល​អ្នក​គ្មានអ្វី​សម្រាប់​វាយ​។​

​    ​ប៉ុន្ដែ​ក្នុងពេល​ឆាប់ៗ​នេះ កុំព្យូទ័រ​អាច​នឹង​បំ​លែង​ការគិត​របស់​អ្នក​ទៅជា​សំឡេង ឬ​ជា​អក្សរ ដោយ​មិនចាំបាច់​វាយ​អក្សរ​ដោយ​ដៃ​របស់​អ្នក​នោះទេ​។​

​    ​បច្ចេកវិជ្ជា​ប្រភេទ​នេះ​ស្ដាប់​មើលទៅ​ហាក់បីដូចជា​វិទ្យាសាស្ត្រ​ប្រឌិត ប៉ុន្តែ​ភាពខុសគ្នា​នៃ​វិធីសាស្ត្រ​នៃ​អ្នកវិទ្យាសាស្ដ្រ​ជាច្រើន​ត្រូវបាន​កំពុង​ឆ្ពោះទៅរក​ការធ្វើឱ្យ​វា​ក្លាយជា​ការពិត​មួយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​។​

​    ​កុំព្យូទ័រ​ដែល​អាច​ដឹងចិត្ត​របស់​អ្នក​ប្រហែល​ជាមាន​សមត្ថភាព​លើ​បច្ចេកវិជ្ជា Voice-recognition ដូចជា Siri និង Google Voice រួចទៅហើយ​។​

​    ​នេះ​មានន័យថា​កុំព្យូទ័រ​នោះ​អាចជួយ​ដល់​មនុស្ស​ដែល​គ្មាន​ដៃ និង​មិនអាច​និយាយបាន ក្នុងការ​បកស្រាយ​នូវ​អ្វីដែល​ពួកគេ​ចង់​ប្រាប់​និង​គិត​ចង់​សរសេរ​វា​ចេញមក​។​

​    ​បើ​យើង​ចង់​និយាយថា​វា​ជា​វិទ្យាសាស្ត្រ​ប្រឌិត យើង​ទៅ​មើល​បច្ចេកវិជ្ជា Voice-recognition ដែល​វា​អាច​បំ​លែង​សំឡេង​របស់​អ្នក​ទៅជា​អក្សរ​បាន​រួចទៅហើយ​ដូច្នេះ​គ្មាន​ផ្លូវ​ណា​ដែលថា​នេះ​ជា​វិទ្យាសាស្ត្រ​ប្រឌិត​នោះឡើយ​។​

​    ​ក្នុងការ​សិក្សា​ថ្មី​នេះ លោក Herff និង សហ​ដៃគូ Tanja Schultz អ្នក​ទាំងពីរ​មកពី​វិទ្យាស្ថាន Institute of Technology បាន​ប្រៀបធៀប​បច្ចេកទេស​ស្រមើល​ស្រមៃ​របស់​ខួរក្បាល​ដើម្បី​ទទួល​សញ្ញា​ពី​សរសៃប្រសាទ​ខួរក្បាល​និង​បំ​លែង​ពួកវា​ទៅជា​អក្សរ​។​

​    ​អ្នក​ទាំងពីរ​និយាយថា វា​មាន​ភាពខុសគ្នា​នៃ​ប​ច្ចេ​ទេស​នោះ រួមមាន​មុខងារ MRI និង Infrared Imaging ដែល​ចាប់យក​សញ្ញា​សរសៃប្រសាទ​ផ្ដោតលើ​សកម្មភាព​កោសិកា​ប្រសាទ​។​

​    ​បច្ចេកទេស​មួយទៀត​អាច​ចាប់យក​សកម្មភាព​អេ​ឡិច​ត្រូ​ម៉ា​តិច​នៃ​កោសិកា​ប្រសាទ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការនិយាយ​។​

​    ​ប៉ុន្ដែ​មានតែ​វិធីសាស្ត្រ​ពិសេស​មួយ​ប៉ុណ្ណោះ​ហៅថា Electrocorticography ដែល​ងាយស្រួល​ក្នុង​បច្ចេកវិជ្ជា​ថ្មី​នេះ​។​

​    ​ហើយ​បច្ចេកទេស​ដែល​ប្រើ​ដើម្បី​បំ​លែង​ខួរក្បាល​ទៅជា​អក្សរ ត្រូវបាន​បង្ហាញ​លើ​អ្នកជំងឺ​ឆ្កួតជ្រូក ដែល​បាន​ពាក់​បន្ទះ​អេឡិចត្រូត ដើម្បី​ព្យាបាល​ជំងឺ​របស់​ពួកគេ​រួចទៅហើយ​។​

​    ​អ្នកជំងឺ​អាន​អក្សរ​នៅលើ​កញ្ចក់​អេក្រង់​ពីមុខ​ពួកគេ ខណៈដែល​សកម្មភាព​ខួរក្បាល​របស់​ពួកគេ​ត្រូវបាន​ថតចម្លង​។​

​    ​ទម្រង់​នេះ​ជា​មូលដ្ឋាន​នៃ​សកម្មភាព​ទិន្នន័យ​នៃ​សញ្ញា​សរសៃប្រសាទ ដែល​អាច​នឹងត្រូវ​គ្នា​នឹង Speech element ឬ ទូរស័ព្ទដៃ​។​

​    ​នៅពេលដែល​អ្នកស្រាវជ្រាវ​រួមបញ្ចូល​ម៉ូ​ដែល​ភាសា និង​វចនានុក្រម​ក្នុង​អនុគមន៍​របស់​ពួកគេ ពួកគេ​អាច​បំ​លែង​សញ្ញា​សរសៃប្រសាទ​ទៅជា​អក្សរ ដោយមាន​ភាពត្រឹមត្រូវ​ខ្ពស់បំផុត​។​

​    ​ដោយឡែក​ពួកគេ​និយាយថា ប្រព័ន្ធ​នោះ​អាច​នឹង​មើល​ធ្លុះ​ត្រូវបាន ៧០ ភាគរយ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់