adverise with khmeread 1

​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ពេល​ជំទាវ​ទី​១ របស់​គីម​ជុង​អ៊ុន បាត់​មុខ​អស់​៧ ខែ​មកហើយ​

​    ​ប្រពន្ធ​របស់​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង គីម​ជុង​អ៊ុន មិនត្រូវ​បាន​គេ​ឃើញ​នៅ​សាធារណៈ​អស់​រយៈពេល ៧ ខែ​មកហើយ ដែល​នេះ​បង្កឱ្យមាន​ការរំពឹងទុក​មួយចំនួន​ថា នាង​ប្រហែល​ជាមាន​ផ្ទៃពោះ ឬក៏​គីម​ជុង​អ៊ុន​លែង​ត្រូវការ​។​

​    ​ក្រុម​អ្នកជំនាញ ដែល​កំពុង​តាមដាន​ស្ថានការណ៍​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​បាន​លើក​ឡើ​ថា នាង Ri Sol-ju ដែល​ត្រូវបាន​ណែនាំ​ជា​ជំទាវ​ទីមួយ​នៅក្នុង​ឆ្នាំ ២០១២ ប្រហែល​ជាមាន​ជម្លោះ​ជាមួយ​ប្អូនស្រី​គីម​ជុង​អ៊ុន គឺ​នាង Kim Yo-jong ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកមានអំណាច​នៅ​ពីក្រោយ​តំណែង​របស់​គីម​ជុង​អ៊ុន​។​

​    ​នាង Kim Yo-jong ត្រូវបាន​គេ​ដាក់ឱ្យ​ចូលទៅ​នាយកដ្ឋាន​ឃោសនាការ​របស់​កូរ៉េខាងជើង កាលពី​ឆ្នាំមុន ហើយ​នាង​ទទួលខុសត្រូវ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​គោរពបូជា​ដល់​បងប្រុស​របស់ខ្លួន​។​

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង Yonhap News ឱ្យដឹងថា នាង Ri Sol-ju ត្រូវបាន​គេ​ឃើញ​ជា​លើកចុងក្រោយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សង្កាត់​ពានិជ្ជកម្ម និង​អគារ​សុខាភិបាល​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី ២៨ ខែមីនា​។​

​    ​ផ្ទុយទៅវិញ លោក​គីម​ជុង​អ៊ុន​ត្រូវបាន​ឧស្សាហ៍​ឃើញ​ញឹកញាប់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជុំវិញ​ប្រទេស និង​បានរៀបចំ​សមាជ​បក្ស​ជា​លើកដំបូង​នៅក្នុង​រយៈពេល ៣៦ ឆ្នាំ​ចុងក្រោយ​កាលពី​ខែឧសភា​។​

​    ​លោក Toshimitsu Shigemura សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Waseda University ក្នុង​ទីក្រុង​តូ​ក្យូ​ដែល​ផ្តោតលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ប្រាប់​កាសែត The Telegraph ថា ការបាត់​ខ្លួន​ពី​សាធារណៈ​របស់​នាង Ri អាច​ដោយសារ​កត្តា​មួយចំនួន​។​

​    ​លោក​បាន​និយាយថា ហេតុផល​នៃ​ការបាត់​មុខ​នេះ​គឺអាច​ដោយសារ​នាង​មាន​ផ្ទៃពោះ ឬក៏​គីម​ជុង​អ៊ុន និង​នាង​មាន​បញ្ហា​ជាមួយគ្នា​។ លោក​បាន​បន្តថា វា​អាចទៅរួច​ដែលថា នាង​ត្រូវបាន​គេ​យាមកាម​យ៉ាង​តឹងរ៉ឹង​បំផុត​។​

​    ​លោក​បាន​និយាយទៀតថា នាង Kim Yo-jong មានអំណាច​ធំ​លើ​បងប្រុស​របស់​នាង ខណៈ​គេ​ជឿថា ពេល​គីម​ជុង​អ៊ុន​ខ្វះ​សមត្ថភាព​នយោបាយ នាង​បាន​ជួយ​សម្របសម្រួល​ឱ្យ​គីម​ជុង​អ៊ុន​រក្សា​អំណាច ដូច្នេះ​នាង​ទទួល​រ៉ាប់រង​ការងារ​នយោបាយ​ពីក្រោយ​គីម​ជុង​អ៊ុន​។​

​    ​ការបាត់​មុខ​របស់ Ri ជា​លើកចុងក្រោយ​ពី​សាធារណៈ​គឺ​នៅក្នុង​ឆ្នាំ ២០១២ ដែល​នេះ​បង្ក​ឱ្យ​ការរំពឹងទុក​ដូចគ្នា​ដែលថា នាង​ប្រហែល​ជាមាន​ផ្ទៃពោះ ឬក៏​គីម​ជុង​អ៊ុន​លែង​ត្រូវការ​។​

​    ​ទោះយ៉ាងណា កាលពី​ឆ្នាំ ២០១៣ អតីត​តារា​បាល់បោះ​អាមេរិក Dennis Rodman ដែល​បាន​ក្លាយជា​មិត្តភក្តិ​ជាមួយ​គីម​ជុង​អ៊ុន បាន​លាតត្រដាង​ថា នាង Ri បានផ្តល់​កំណើត​ដល់​កូនស្រី​នៅ​ចុងឆ្នាំ ២០១២៕

ប្រភព៖ ​បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់