adverise with khmeread Unnamed %284%29

បុរសមួយក្រុមវាយស្រ្ដីរកស៊ីផ្លូវភេទលើម៉ូតូកង់បី ផ្អើលស្មានតែចាប់ជំរិត!

    ភ្នំពេញ ៖ បុរស​ ៣ ​នាក់​ផឹក​ស្រវឹង​បែកគំនិត​ទៅរក​នារីរ​កស៊ីផ្លូវភេទ​ជិត​វត្តភ្នំ​ពេល​តថ្លៃ​ត្រូវ​​រ៉ូ​វ​គ្នា​ហើយ​ បាន​ដឹក​រក​កន្លែង​គួរសម  ខណៈ​កំពុងធ្វើដំណើរ​តាមផ្លូវ​នោះ​លូក​រកលុយ​មិនឃើញ​ចោទថា នារីរ​កស៊ី​ផ្លូវភេទ​យក​កាបូប​លុយ​ខ្លួន ហើយ​នាំគ្នា​ឆែក​រក​ និង​វាយ​នាងថែមទៀត។​

    តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ឃើញ ​ក៏​ដេញ​ឃាត់​តាំងពី​ស្ពាន​នាគ​រហូតមកដល់​ចំណុច​ខាងក្រោយ​វត្ត​ឧណាលោម តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ ដោយ​អ្នកបើកបរ​ភ័យ​ពេក​ក៏​បួង​ចង្កូត​ធ្វើឱ្យ​ក្រឡាប់​ផ្ងារ​កង់​រងរបួស​ស្រាល​កាលពី​វេលា​ម៉ោង​១២ ​និង​២០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១​ ខែកញ្ញា ឆ្នាំ​២០១៦​នេះ។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង ដឹក​មនុស្ស​ ៣ ​នាក់​ប្រុស​ ២ ​នាក់​ស្រី​ម្នាក់ ធ្វើដំណើរ​តាមផ្លូវ​លេខ​១៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿ​ង​លឿន​។​

    ដោយ​ឃើញ​បុរស ​២ ​នាក់​អង្គុយនៅខាងក្រោយនោះចាប់​ស្ត្រី​ម្នាក់​ក្រៀក ក ឃើញ​ដូច​នោះ​ប្រជាពលរដ្ឋ​ក៏​ជិះ​ម៉ូតូ​ដេញតាម​និង​ហៅ​ឃាត់​ឱ្យ​ឈប់​តែ​រ៉ឺម៉ក​កង់​បី​នោះបាន​បន្ថែម​ល្បឿន​យ៉ាង​លឿង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រឹតតែ​សង្ស័យ​ស្មានតែ​ចាប់ជំរិត​មនុស្ស​។​

    សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​ហៅ​ឱ្យ​ឈប់​ហើយ​មិន​ព្រម​ឈប់ ប្រជាពលរដ្ឋ​ជាច្រើន​នាក់នៅតែបន្ត​ដេញតាម​រហូតមកដល់​ចំណុច​ខាងក្រោយ​វត្ត​ឧណាលោម​រ៉ឺ​ម៉ក់កង់​បី ​បាន​បួង​ចង្កូត​បត់​ឆ្វេង​ធ្វើឱ្យ​ក្រឡាប់​ផ្ងារជើង​តែ​សំណាង​គ្រាន់តែ​របួសស្រាល​។​

    បុរស​អ្នកបើក​បរកង់​បី​បានឱ្យដឹងថា តាមពិត​ពួកគេ​មិនមែន​ក្រុម​ចាប់​ជម្រិត​អី​ទ រូបគេ​ និង​មិត្ត​ភ​ក្តិ​២​នាក់​ទៀត​បាន​ផឹកស្រា​ជាមួយគ្នា​ហើយ​បាននាំគ្នា​ទៅរក​នារីរ​កស៊ីផ្លូវភេទ​ដើម្បី​បន្ធូរ​អារម្មណ៍​ពេល​តថ្លៃ​រួច​ក៏បាន​ដឹក​មករក​កន្លែង​គួរសម​។​

    ពេល​ដឹក​តាមផ្លូវ​ទើប​បាត់​កាបូប​លុយ​ហើយ​បាន​សួរ​នារី​នោះ​តែ​នាង​ប្រកែក​ទើប​មិត្ត​ភក្តិ​នាំគ្នា​ចាប់​ឆែក​រកមើល​តែ​មិនឃើញ​។​

    ក្រោយពេល​កើត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​សួ​នាំ​តែដោយសារ​នារីរ​កស៊ីផ្លូវភេទ​មិន​ប្តឹង​ទើប​ប៉ូលិស​ទៅផ្ទះ​រៀងខ្លួន​៕

adverise with khmeread

មតិយោបល់