កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណី រក្សាទុកប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៦ វេលាម៉ោង៦ និង១៥នាទីយប់នៅចំណុចកំពង់ដរអរិយក្សត្រ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ឈ្មោះ គា ណន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅសព្វថ្ងៃ ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ១-ម្សៅក្រាម សថ្លា០១កញ្ចប់តូច, ២-បារីហ្វីន០១កញ្ចប់ មិនទាន់ហែក, ៣-បារីម៉ៃសាវេន២ដើម ក្នុងកញ្ចប់ និង៤-ប្រាក់១៧.៥០០រៀល។
ប៉ូលិសបន្តថា នៅវេលាម៉ោង៦ល្ងាចថ្ងៃខែឆ្នាំកើតហេតុកម្លាំងជំនាញបានស្រាវជ្រាវនិងកំណត់បានមុខសញ្ញា មកទិញថ្នាំញៀន ដើម្បីយកទៅប្រើប្រាស់នៅចំណុចកំពង់ដរអរិយក្សត្រ។
ពេលនោះសមត្ថកិច្ចបានឆែកឆេរជនសង្ស័យ រកឃើញវត្ថុតាងសារធាតុញៀន ១ កញ្ចប់តូចហើយបានឃាត់ខ្លួនមកអធិការដ្ឋានប៉ូលិសស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
