adverise with khmeread 1

កូននេះអស់ទាស់! ឈ្លោះប្រកែកជាមួយម្ដាយ ជេរ​បញ្ចោរបងស្រីខ្លួនឯង បន្តវាយបងថ្លៃ

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា នៅ​ថ្ងៃទី​៣១ ​តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​យប់​នៅ​ចំណុច ភូមិ​គោក​អណ្ដែត ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​០២​នាក់ គឺ​១.​ឈ្មោះ​ ឡាំង វន​ ភេទ​ស្រី ​អាយុ​៥៦​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ កសិករ ត្រូវជា​ម្ដាយបង្កើត​ឈ្មោះ​ ស្រ៊ុន ហេង​ និង​២.​ឈ្មោះ​ ទេស សាក់ ​ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ កសិករ ត្រូវជា​បងថ្លៃ​ឈ្មោះ​ ស្រ៊ុន ហេង មាន​ទីលំនៅ​ភូមិ​គោក​អណ្ដែត​ឃុំ​ស្អាង​ភ្នំ ជាមួយគ្នា​។​

    ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ស្រ៊ុន ហេង​ ភេទ​ប្រុស​ អាយុ២១​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។​​ ​វត្ថុតាង​ចាប់យក​១.​ដំបង​ឬ​ស្សី ០១, ២.​អំបោស​ជូត​ការ៉ូ​ដង​ដែក ​០១។ ​ការបាត់បង់​ និង​ខូចខាត​៖ ១.​បណ្ដាល​ឱ្យ​របួស​មនុស្ស ម្នាក់ (​ស្រាល) ​និង​២.​ខូច​ជញ្ជាំង​ផ្ទះ​ស​ង្ក័​សី​ចំនួន ៤.​កន្លែង​ និង​អង្ករ​ប្រហែល​កន្លះ​តៅ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ឈ្មោះ បាន ធី ត្រូវជា​ប្រពន្ធ​បាន​ប្រើ​ប្ដី​ឈ្មោះ ហេង ​ឱ្យជួយ​ទិញ​ដូងទុំឱ្យ ម្ដាយ​ឈ្មោះ​ ឡាំង វន។ ​ពេលនោះ​ឈ្មោះ ហេង ​ប្រកែក មិន​ទិញ​ផ្លែ​ដូង​ទេ ហើយ​បាន​ខឹង​ម្ដាយ​ថា​មិន​ជួយ​ខ្ចីលុយ​ធនាគារ​ឱ្យ​មក​ខ្លួន ​(​ហេង​)​ ត្រង់​ឈ្មោះ​ ស្រ៊ុន ​ម៉ៅ ត្រូវជា​បងស្រី​បង្កើត​ថា ម្ដាយ​ចេះ​ខ្ចីលុយ​ធនាគារ​ឱ្យ​។​

    ពេលនេះ​អ្នក​ទាំង​ពីរបាន​ឈ្លោះប្រកែក​គ្នា​រវាង​ម្ដាយ​ និង​កូន ស្រាប់តែ​ឈ្មោះ​ ហេង ចាក់​អង្ករ​ចោល​មក​ដី​អស់​ប្រហែល​កន្លះ​តៅ​ និង​យក​អំបោស​ដង​ដែក​វាយ គោយន្ដ​១​ដង​មិន​បណ្ដាល​ឱ្យ​ខូចខាត​ទេ រួច​ជេរ​បញ្ចោរ​មកលើ​ឈ្មោះ ​ម៉ៅ ​ជា​ប្រពន្ធ​របស់​ឈ្មោះ ​ទេស សាក់ ពេលឮ​ដូច្នេះ​ឈ្មោះ សាក់ ​ចូល មកឃាត់ ស្រាប់តែ​ឈ្មោះ​ ហេង បបួល​ឈ្មោះ ​សាក់ វាយតប់​គ្នា ឈ្មោះ​ សាក់ ​មិនបាន​តប ត​ ទេក៏បាន​ដើរចេញ។​

    ភ្លាមនោះ​ឈ្មោះ ហេង​ បាន​យក​ដំបង​ឫស្សី​វាយ​ត្រូវ​ក្បាលជង្គង់​ខាងឆ្វេង​ឈ្មោះ ​សាក់​ ចំនួន​១​ដំបង ហូរឈាម ឈ្មោះ​ សាក់ ក៏បាន​រត់​ចេញពី​ឈ្មោះ ​ហេង​ បាត់ទៅ។ ភ្លាមនោះ​ឈ្មោះ ហេង ក៏​យក​ដំបង​ឫស្សី​ដដែល​វាយ​ជញ្ជាំង​ផ្ទះ​ឈ្មោះ​ សាក់ ​ដែល ធ្វើ​អំពី​ស​ង្ក័​សី​បណ្ដាល​ឱ្យ ធ្លុះធ្លាយ​ចំនួន​៤​កន្លែង។​

    ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ដិ៍ស្អាង​ភ្នំ​ ទៅ​អន្ដរាគមន៍​ដល់​កន្លែងកើតហេតុ​និង​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ​ស្រ៊ុន ហេង រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ដ​ប្រមូលផ្ដុំ​សំណុំរឿង​តាម​និ​តី​វិធី៕

adverise with khmeread

មតិយោបល់